លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត

(ខេត្ត​តាកែវ)​៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានណែនាំ និងដាក់បទបញ្ជាដូចខាងក្រោម ៖

១-លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានកោតសសើរកម្លាំងជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស ពិសេសកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានបង្រ្កាបគ្រឿងញៀនបានចំនួនជាង១៥គ.ក និងវត្ថុតាងផ្សេងៗមួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួននួន៦នាក់ បញ្ជូនទៅតុលាការ នាពេលកន្លងមក ធ្វើឱ្យមានការចូលរួមអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងពីមហាជនផងដែរ

២-ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈគ្រឿងបំពាក់ ដើម្បីត្រៀមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការចុះបង្ក្រាបល្បែង Scams Online

៣-ត្រូវផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តតាមសេចក្តីណែនាំលេខ០០២/ស.ណ.ន២០២៦ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ របស់អគ្គបញ្ជាការដ្ឋាន ស្តីពី វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័ន និងអគ្គិសនី

៤-ត្រូវពង្រឹង ការគោរពបទវិន័យកងយោធពលខេមរភូមិន្ទ បទបញ្ជាផ្សេងៗរបស់ថ្នាក់ដឹកនាំតាមឋានានុក្រម

៥-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline 1212)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តចុះអនុវត្តផែនការការងារបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់,បង្ក្រាបបទល្មើស Scams Online,កម្លាំងតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក បន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សតាមបណ្តាសាលារៀនពេលចូល និងចេញពីសាលា,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រចាំថ្ងៃ,ប្រជុំជួរត្រួតពិនិត្យកម្លាំង,ចូលរួមស្គែនក្រយ៉ៅដៃស្រង់យកវត្តមាន,ចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។

 

ផ្សាយ​:ថ្ងៃទី​៣០ ខែមីនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ

 

ព័ត៌មានដែលជាប់ទាក់ទង