ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យ លោកស្នងការរងខេត្តបន្ទាយមានជ័យ សហការ ជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមក ទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិ បណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យ ចាកចេញពីប្រទេស។

 

(រាជធានី​ភ្នំពេញ)​: នាព្រឹក​ថ្ងៃទី​៣១ ខែមីនា​ ឆ្នាំ​ ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យ លោកស្នងការរងខេត្តបន្ទាយមានជ័យ សហការ ជាមួយសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសមក ទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ឯកឧត្តមអភិសន្តិ បណ្ឌិត ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅមិនឱ្យ ចាកចេញពីប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀត ឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបាន លឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។

ឯកឧត្តមអភិសន្តិបណ្ឌិត ជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឪពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណា…៕

 

ផ្សាយ​:ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ២០២៦

ដោយ​: សៅ​ ​វាសនា​(Harry​VS)​

ប្រភព​: (អ្នកនាំពាក្យ ក្រសួង​មហាផ្ទៃ)

 

ព័ត៌មានដែលជាប់ទាក់ទង