ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបររធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញទៅបំពេញទស្សនកិច្ច​ នៅទីក្រុងហាណូយ ប្រទេស វៀតណាម.

(ប្រទេសវៀតណាម)​: តបតាមការអញ្ជើញរបស់លោក Do Ba Dan ប្រធានក្រុមហ៊ុន Tri Nam Group and Pacific Digital Technology DT&TM Joint Stock Company ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបររធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអញ្ជើញមកទស្សនកិច្ច និង ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន នៅទី ក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងអំពីភាពសំខាន់នៃកិច្ចសហការនេះក្នុងការលើកកម្ពស់វិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍ រវាងយុរជនប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្នុងការផ្តល់អាហារូបករណ៍ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់យុវជន និងបានជួយបង្កើតឱ កាសថ្មីៗសម្រាប់និស្សិត និងបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈឌីជីថល ដែលអាចជាប្រយោជន៍សម្រាប់ ការងារនាពេលអនាគត។

ឯកឧត្តម មានចំណាប់អារម្មណ៍ និងរំលឹកដល់ការពង្រឹងទំនាក់ទំនងដៃគូរវាង វៀតណាម និងកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការលើវិ ស័យផ្សេងៗ ជាពិសេស ការផ្តល់អាហារូបករណ៍លើជំនាញបច្ចេកវិទ្យាឌីជីថល វិស័យសារព័ត៌មាន និង ការអភិវឌ្ឍន៍ប្រទេសជាតិ។ ទំនាក់ទំនងដ៏ល្អរវាង ប្រទេសទាំងពីរអាចជួយឱ្យមានការផ្លាស់ប្តូរព័ត៌មាន យ៉ាងឆាប់រហ័ស និងប្រសើរឡើងក៏ដូចជាការគាំទ្រគ្នា ទៅវិញទៅមកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង វប្បធម៌។

 

ផ្សាយ​:ថ្ងៃទី​៣១ ខែមីនា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង