ផ្ទុះការភ្ញាក់ផ្អើលពេញគិរីប្រឹថពី! ខណៈមនុស្សមួយ ក្រុមមានគ្នា៥នាក់ ស្លៀកពាក់ស៊ីវិលប្រដាប់ដោយ វិទ្យុទាក់ទង(អាយកូម)និងប្រើប្រាស់រថយន្តស្លាកលេខ ខ.ម បញ្ជាឲ្យម្ចាស់ដីតាំងពីឆ្នាំ១៩៩៧ រុះរើព្រុំរបងចេញ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): រឿងហួសចិត្ត និងអយុត្តិធម៌ កើតមាន ជាបន្តបន្ទាប់ ដែលមិនអាចលុបបំបាត់បាន នោះគឺទំនាស់ដីធ្លី ដែល មន្ត្រីថ្នាក់ក្រោម ចេះតែ ឃុបឃិតគ្នាជាប្រព័ន្ធ លាក់បាំង កុហក ថ្នាក់លើ ធ្វើឲ្យពលរដ្ឋ រងទុកវេទនា ខ្លោច ផ្សារ បំផុត ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ គេឃើញមនុស្សមួយក្រុមគ្នាប្រមាណ ជា៥នាក់បើករថយន្ត Pick up ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកខេមរ:ភូមិន្ទ02 2-1826 ម៉ាក Chevrolet ប្រដាប់ដោយវិទ្យុទាក់ទងសឹងតែ គ្រប់ដៃ បាន ទៅឈ្លោះប្រកែកវែកញែកគ្នាជាមួយនឹង ប្រជាពលរដ្ឋ និងបញ្ជាអោយពួកគាត់ដែលជាម្ចាស់ដីធ្លី ធ្លាប់តែស្នាក់អាស្រ័យផលលើដីរបស់ពួកគាត់មានការ ខឹងសម្បារយ៉ាងខ្លាំងដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យោងតាមការផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានមានក្នុងខេត្តព្រះសីហនុជិត២០អង្គភាពផ្សេងគ្នា បុរសជា មេក្រុមជនមិនស្គាល់អត្តសញ្ញាណទាំងនោះបានប្រាប់ ដល់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ជាជនស៊ីវិលធម្មតាធ្វើតាមបញ្ជារបស់មេគាត់អោយមកប្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីដែលពួកគាត់កាន់កាប់នឹងមានឯកសារ ទិញលក់ចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះអោយឆាប់រុះរើ របង ឬមួយក៏ចាំដល់អាជ្ញាធរមូលដ្ឋានចុះមករុះរើ ដោយ ពួកគាត់សំអាងថាមានប្លង់កម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ដែលជាន់លើដីរបស់ប្រជាពលរដ្ឋទៅវិញ ប៉ុន្តែត្រូវបានលោកអ៊ំ ខឹម សម្បត្តិ ដែលជាម្ចាស់ដី និងក្រុមគ្រួសារ របស់គាត់បដិសេធ ព្រោះបើយោងតាមប្លង់របស់ជន ទាំង៥នាក់នោះបានបង្ហាញគឺជាប្លង់កម្មសិទ្ធិស្ថិតនៅ ក្នុងភូមិ៤ ឯណោះទេ ហេតុអ្វីបានជាមកទន្ទ្រាននៅលើ ដីរបស់ពួកនៅក្នុងភូមិ១? ជនទាំង៥នាក់នោះនៅតែ អះអាងថាមេរបស់គេថាប្លង់កម្មសិទ្ធិនោះពិតជាស្ថិតនៅ កន្លែងនេះ(ភូមិ១) ហើយនៅពេលដែលលោកអ៊ំដែល ជាម្ចាស់ដីស្នើសុំអត្តសញ្ញាណរបស់មេពួកគាត់ស្រាប់ ជនទាំងនោះឆ្លើយទាំងក្រអើតក្រទមថាមិនស្គាល់បាន ត្រឹមតែនិយាយថាបើចង់ដឹងចង់ទាក់ទងគឺត្រឹមតែពួកគេ ទៅបានហើយនៅពេលអ្នកសារព័ត៌មានយើងបាន ចោទសួរទៅកាន់ពួកគេថា បើសិនជាក្រុមរបស់លោក ជាប្រជាពលរដ្ឋ ជនស៊ីវិលធម្មតាហេតុអ្វីមានសិទ្ធិប្រើប្រាស់ រថយន្តបំពាក់ស្លាកលេខខេមរៈភូមិន្ទ និងប្រើប្រាស់វិទ្យុ ទាក់ទង់យ៉ាងអាណាធិបតេយ្យទៅវិញជនទាំង៥ នាក់ នោះឆ្លើយទាំងរដិបរដុបថាឡានរបស់គេខូច ហើយបានខ្ចីឡានមិត្តភ័ក្តិ ដូច្នេះលោកខឹម សម្បត្តិ ក៏ដូចជាក្រុម អ្នកសារព័ត៌មានយើងស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងជាគណៈមេបញ្ជាការឯកភាពខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធជួយបេីកការស៊ើបអង្កេតជុំវិញបញ្ហាខាងលើនេះផងទាន ថាតេីពួកគេទាំងនោះជាកូនចៅរបស់អស់លោកណា? នឹងមកពី ខាងណាអោយពិតប្រាកដ? បានជាហ៊ានប្រើឡានស្លាកលេខរបស់ ខេមរៈភូមិន្ទដើរចង្អុលដីចាប់ដីធ្លីប្រជាពលរដ្ឋដោយគ្មានខ្លាចញញើតតច្បាប់យ៉ាងនេះ ព្រោះកន្លងមកប្រមុខថ្នាក់ដឹកនាំក៏បានចេញបទបញ្ជា ហាមមិនអោយមន្ត្រីរាជការ ឫបុគ្គលណាដែលបំរើការ ចំណុះអោយស្ថាប័នរដ្ឋទាំងអស់មិនត្រូវយករថយន្ត របស់អង្គភាពប្រើប្រាស់ ដែលមិនបំរើអោយការងាររបស់ អង្គភាព ឫស្ថាប័នរដ្ឋនោះទេ?
យោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ ការកាន់កាប់ដីធ្លី មុនច្បាប់ នេះចូលជាធរមាន (មុនឆ្នាំ២០០១) ត្រូវបាន ទទួលស្គាល់សិទ្ធិជា «ភោគី» ស្របច្បាប់ ប្រសិនបើការ កាន់កាប់នោះមានលក្ខណៈ សន្តិភាព មិនលួចលាក់ មិនមានការតវ៉ា និងជាដីឯកជន។ យោង តាមមាត្រា ៣០ និង ៣១ ភោគីអាចស្នើសុំប្តូរពីសិទ្ធិកាន់កាប់មក ជាកម្មសិទ្ធិដាច់ខាត (ប្លង់រឹង) បាន។
ដោយឡែកលោកអ៊ំ ខឹម សម្បត្តិ អាយុ៧៣ឆ្នាំ ដែលជាម្ចាស់ដីក៏បានប្រាប់ទៅជនមិនស្គាល់អត្តសញ្ញាណ ទាំងនោះថាដីរបស់ពួកដែលស្នាក់អាស្រ័យផលនេះគឺ មានឯកសារនិងបណ្ណសម្គាល់កម្មសិទ្ធិទិញលក់ដឹងឮ ពីអាជ្ញាធរស្រុកយ៉ាងត្រឹមត្រូវច្បាស់ ហេតុអ្វីបានជាមក ទន្ទ្រានដីរបស់គាត់ ហើយចោទគាត់ដែលជាម្ចាស់ដីថា ជាអ្នករស់នៅខុសច្បាប់ទៅវិញ ឫមួយស្រុកខ្មែរអោយ តែមានលុយ មានអំណាចដើរចង្អុលយកដីអ្នកនេះ អ្នកនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនតាមតែចិត្តបែបនេះ? ហើយចង់តតាំងគ្នាលោកអ៊ំ ខឹម សម្បត្តិ បានផ្តាំទៅជន ទាំង៥នាក់នោះអោយហៅមេខ្លោងរបស់ពួកគេមកនិយាយ គ្នាតតាំងនៅទីកន្លែងនេះ(លើដីរបស់គាត់)ក៏បាននៅឫចំពោះអាជ្ញាធរសមត្ថកិច្ចក៏បាន.
ពាក់ព័ន្ធរឿងនេះ លោកម៉ុក ម៉ាន មេភូមិ១ ឃុំ អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាន មានប្រសាសន៍ ប្រាប់ក្រុមការងារយើងថា គាត់ស្គាល់ច្បាស់លោក ខឹម សម្បត្តិ ជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ពិតជាមាន ដីធ្លីនៅទីតាំងភូមិ១ ឃុំត្រេះមែន។ ព្រោះគាត់ឧស្សាហ៍ ឃើញលោក ខឹម សម្បត្តិ ចេញចូលញឹកញាប់ដែរ។ ប៉ុន្តែនៅក្នុងអង្គប្រជុំ កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៦ កន្លងទៅ នេះ រដ្ឋបាលស្រុកបែរជាអញ្ជើញលោក មេភូមិ៤ ចូលក្នុងអង្គប្រជុំពិភាក្សាទៅវិញ។ ទាំងដែល ទីតាំងដីនេះស្ថិតនៅក្នុងភូមិ១ ឃុំអូ ត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក រីទូ អភិបាលរងស្រុកស្ទឹងហាវ ទទួលបន្ទុក ដោះស្រាយវិវាទដីធ្លី នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក បានឃើញឯកសាររបស់លោក ខឹម សម្បត្តិ គឺទិញនៅឆ្នាំ១៩៩៧ ចំណែកដីនោះគឺជាដី របស់រដ្ឋ។
រីឯភាគីម្ខាងទៀត គេមានឯកសារ គ្រប់គ្រាន់ បានបំពេញឯកសារស្នើសុំកាត់ឆ្ងាលត្រឹមត្រូវតាមច្បាប់ ដូច្នេះលោកមិនមានសិទ្ធិសម្រេចកាត់ឱ្យទៅ ខាងណាទេ ដោយយោងទៅតាមឯកសារដែល ភាគីទាំងសងខាងមានតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី លោកអ៊ំ ខឹម សម្បត្តិ បាន ទទូច ស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ពិសេសឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្ត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ សូមមេត្តាជួយចាត់មន្ត្រីយុត្តិធម៌អព្យាក្រឹត្យ ចុះពិនិត្យ ឯកសារលើទីតាំងដីជាក់ស្តែង ថាតើ អ្នកណាជាម្ចាស់ដី រស់នៅកាន់កាប់ពិតប្រាកដ ផងទាន។
អង្គភាពយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងជាអ្នកនាំសារពីប្រជាពលរដ្ឋទៅប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្មានចេតនាញុះញងដាក់បន្ទុកខាងណានោះទេ។
អង្គភាពយើងរងចាំការបំភ្លឺបកស្រាយគ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាន.
សូមអរគុណ!
ផ្សាយ:ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


















