លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលស្វាគមន៍ប្រតិភូគណ:បញ្ជាការកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន ហុងឃៀម.

(ខេត្តព្រះសីហនុ): នារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការី បានទទួលស្វាគមន៍ប្រតិភូគណ:បញ្ជាការកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន ហុងឃៀម អនុប្រធានមេបញ្ជាការកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលជួបសំណេះសំណាល សម្តែងការគួរសម នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ៕
ផ្សាយ:ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី(FB)


















