អាវុធហត្ថខេត្តព្រះសីហនុ បេីកប្រតិបត្តិការចុះបង្រ្កាបការជូញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន២២ នាក់(ចិន ខ្មែរ និង វៀតណាម) និងដកហូតសារធាតុញៀនជាង២០០ គីឡូក្រាម.

(ខេត្តព្រះសីហនុ)៖ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីករណីផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ (ស្រី៣) ជនជាតិចិន ចំនួន១៨នាក់ , ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) ជនជាតិខ្មែរ ចំនួន៣នាក់ (ស្រី១នាក់)
កម្លាំងបានចាប់យកវត្ថុតាងរួមាន៖
១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម
២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម
៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម
៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូទម្ងន់សុទ្ធ ៤៩៤ ក្រាម
៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម
៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម
៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម
៨- សារធាតុគីមីផ្សំ ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម ។
២/ រថយន្តចំនួន ០៦ គ្រឿង
៣/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)
៤/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប)
៥/ ម៉ូតូចំនួន ០៤ គ្រឿង
៦/ ទូរស័ព្ទចំនួន ៣៣ គ្រឿង
៧/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01)
៨/ បណ្ណការងារចំនួន ១៤ បណ្ណ(ចិន)
៩/ បណ្ណបើកបរចំនួន ០៣ បណ្ណ
១០/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់
១១/ ជញ្ជីង ចំនួន ៣៨ គ្រឿង
១២/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។
តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងតាមការស្រាវជ្រាវរបស់ជំនាញ ដោយបច្ចុប្បន្នឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំ (កំពុងរត់គេចខ្លួន) ។
ចំពោះជនសង្ស័យទាំង២២នាក់ ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។
ផ្សាយ:ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:កងរាអាវុធហត្ថខេត្តព្រះសីហនុ
















