លោកឧត្តមសេនីយ៍ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់មកលើកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងឆ្លៀតពេលដ៏មមាញឹកអញ្ជើញមកត្រួតពិនិត្យមើលលទ្ធផល ក្នុងកិច្ចបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ​ និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន១០លានរៀលដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ 

(ខេត្ត​ព្រះសីហនុ)​:នាព្រឹក​ថ្ងៃទី​៥ ខែមេសា​ ឆ្នាំ២០២៦​ នេះ​លោកឧត្តមសេនីយ៍ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានធ្វេីការបង្ហោះសំណេរនៅលេីបណ្តាញទំនាក់ទំនងសង្គមហ្វេសផ្លូវការរបស់លោកដោយមានខ្លឹមសារដូចខាងក្រោម:

លោកឧត្តម​សេនីយ៍​ត្រី​ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់មកលើកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងឆ្លៀតពេលដ៏មមាញឹកអញ្ជើញមកត្រួតពិនិត្យមើលលទ្ធផល ក្នុងកិច្ចបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ទឹកប្រាក់ចំនួន១០លានរៀល។

សូមគោរពជូនពរនូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម អភិបាល និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រលាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូណ៌ 🙏🙏🙏 បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិនិងប្រជាជន៕

 

ផ្សាយ​:ថ្ងៃទី​៥ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)​

 

 

ព័ត៌មានដែលជាប់ទាក់ទង