នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន 2 គ្រឿង​នោះ ដឹកនាំដោយលោក វរនាវីឯក GAEVOY Andrei ប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ីបានចូលចតនៅវេលាព្រឹកម៉ោង 10:00នាទី ថ្ងៃទី 6 ខែមេសា ឆ្នាំ2026 នេះ​ ដេីម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល 3 ថ្ងៃ(ថ្ងៃទី 6-8 ខែមេសា ឆ្នាំ2026). 

(ខេត្ត​ព្រះសីហនុ)​:នាវាចម្បាំងរបស់រុស្សុី២គ្រឿងបានចូលចតក្នុងនៅវេលាព្រឹកម៉ោង 09:10នាទី ថ្ងៃទី 6 ខែមេសា ឆ្នាំ2026 នេះ​ ដេីម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល 3 ថ្ងៃ(ថ្ងៃទី 6-8 ខែមេសា ឆ្នាំ2026).

នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន 2 គ្រឿង​នោះ ដឹកនាំដោយលោក វរនាវីឯក GAEVOY Andrei ប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី ដឹកនាំកងនាវា សហព័ន្ធរុស្ស៊ី ចំនួន 2 គ្រឿង មាននារិកសរុបចំនួន 200 នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ស្ថិតក្នុង​សង្កាត់​3​ ក្រុងព្រះសីហនុ.

ក្នុងដំណេីរទស្សនកិច្ចនៅខេត្ត​ព្រះសីហនុ​ ប្រទេសកម្ពុជា រយៈពេល 3 ថ្ងៃ​ ចាប់ពីថ្ងៃទី 6-8 ខែមេសា ឆ្នាំ2026​ នេះក៏មាននឹងមានការទទួលស្វាគមន៍រាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្តព្រះសីហនុផងដែរ ក្នុងនោះ គណៈប្រតិភូនឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ

ឯកឧត្តម ថ្នាក់ដឹកនាំ ដូចជា÷ឯកឧត្តម ប្រធានអគ្គនាយកកំពង់ផែស្វ័យយ័តក្រុង ព្រះសីហនុ​ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ លោក អភិបាលក្រុងព្រះសីហនុ​ ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម

ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពល

ខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ

បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

+លក្ខណៈបច្ចេកទេសនាវា÷

1-នាវាទីមួយឈ្មោះ SOVERSHENNYY លេខ 333

មេបញ្ជាការនាវា លោក វរនាវីឯក SHMAGIN Artem

ទម្ងន់ផ្ទុក 2,250 តោន​ បណ្ដោយ 104.5 ម៉ែត្រ​ ទទឹង 13 ម៉ែត្រ​ ជម្រៅទឹក 7.95 ម៉ែត្រ​ មាននាវិកសរុបចំនួន 100 នាក់។

2-នាវាទីពីរឈ្មោះ REZKIY លេខ 343

-មេបញ្ជាការនាវា លោក វរនាវីឯក KOVALEV

Evgenii -ទម្ងន់ផ្ទុក 2,250 តោន​ បណ្ដោយ 104.5 ម៉ែត្រ

ទទឹង 13 ម៉ែត្រ​ ជម្រៅទឹក 7.95 ម៉ែត្រ​ មាននាវិកសរុបចំនួន 100 នាក់។

 

ផ្សាយ​:ថ្ងៃទី​6 ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

ប្រភព​:មូលដ្ឋាន​សមុទ្រ​រាម

 

 

 

ព័ត៌មានដែលជាប់ទាក់ទង