ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបករណីក្មេង ទំនើង ចំនួន២ករណី នៅស្រុកមេមត់ និងស្រុកអូររាំងឪ ឃាត់ខ្លួនក្មេងទំនើង ១០នាក់ ដែលបានបង្កអសន្តិសុខ ដេញកាប់គ្នា បង្កចលាចលខូចសណ្តាប់ធ្នាប់សង្គម ធ្ងន់ធ្ងរ ។

(ខេត្តត្បូងឃ្មុំ)​ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ចេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ត្បូងឃ្មុំ នគរបាលបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និង បង្ក្រាប់ ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាត ដោយចេតនា បង្កដោយក្មេងទំនើង ឃាត់ខ្លួនសរុប ចំនួន១០នាក់៖

១-ស្រុកមេមត់ ករណីហិង្សាដោយចេតនា (វាយគ្នា ទៅវិញទៅមក) បង្កដោយក្មេងទំនើងមានគ្នា ចំនួន២ក្រុម មានទំនាស់ឈ្លោះប្រកែកគ្នាក្នុងវង់ រាំ ហើយបបួលគ្នារាយគ្នានៅខាងក្រៅ នៅចំណុចផ្លូវ ក្រាលកៅស៊ូ ស្ថិតនៅភូមិស្រែតានង ឃុំចាន់មូល ស្រុក មេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនបានចំនួន០៨នាក់ និងបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន ។

២-ស្រុកអូររាំងឪ ករណីហិង្សា និងធ្វើឲ្យខូច ខាតដោយចេតនា បង្កដោយក្មេងទំនើង មានគ្នា ចំនួន០៥នាក់ (ធ្វើសកម្មភាពយកដុំថ្មគប់ និងយកខ្សែ ក្រវ៉ាត់វាយទៅលើម៉ូតូជនរងគ្រោះ) នៅចំណុចភូមិដំរិល ទី១ ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបាន ចំនួន០២នាក់ និងបក្ខពួកចំនួន០៣នាក់ទៀតកំពុង រត់គេចខ្លួន ។

បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួកដែលបានគេចខ្លួនកម្លាំងជំនាញបាន បន្តតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តវិធានការច្បាប់បន្ត ទៀត។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវ ដល់ សាធារណៈជន ដែលបានដឹងដំណឹងរឺស្គាល់ ពីទី កន្លែងលាក់ខ្លួន របស់ក្រុមក្មេងទំនើងទាំង២ករណី ខាងលើ សូមចូលរួមរាយការណ៍ មកសមត្ថកិច្ច ដើម្បី មានវិធានការបោះសម្អាតក្រុមក្មេងទំនើងនេះ អោយ អស់ពីមូលដ្ឋានខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល ដាក់ចេញអោយអនុវត្ត ។

 

ផ្សាយ​:ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ

 

ព័ត៌មានដែលជាប់ទាក់ទង