រដ្ឋបាលខេត្តពោធិ៍សាត់ បាននឹងកំពុង ជម្រុញជំហរ និងប្រកាន់ភ្ជាប់ការគ្រប់គ្រងលើវិស័យទូទៅ អោយមាន ប្រសិទ្ធិភាព

(ខេត្តពោធិ៍សាត់): ការគ្រប់គ្រងលើវិស័យទូទៅ និងក្រោម ការដឹកនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណ: អភិបាលខេត្តពោធិ៍សាត់ បាននឹងកំពុង ជម្រុញជំហរទៅលើមន្ត្រីក្រោមឱរ៉ាទ អោយយកចិត្តទុកដាក់ និងវិវត្តន៍ខ្លួន ជាមន្ត្រី បំរើជាតិ និងពលរដ្ឋពិត ពិសេស លើ ការអភិវឌ្ឍន៍ ដំណើរឆ្ពោះ ទៅរក ភាពរីកចំរើន លើវិស័យ អ្វីដែលមាននឹងយើងកំពុងអភិវឌ្ឍ ហើយក៏ជាអ្វីដែលប្រជាពលរដ្ឋរបានពឹងទុកនឹងចង់បាន ។
ឯកឧត្តម ខូយ រីដា ក្រោយពីការ ជម្រុញ លើមន្ត្រី ថ្នាក់ក្រោម អោយប្រកាន់ជំហរ លើការអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ក្រុង ជាបន្តបន្ទាប់ ខណ:ឯកឧត្តមអភិបាល ក៏បានចុះពិនិត្យ និងដឹកនាំដោយផ្ទាល់ លើហេដ្ឋារចនាសម្ព័ន្ធទូទៅក្នុងខេត្តទាំងមូល ដូចជាការបំពាក់បង្គោលថ្មី ៗជាមួយនឹង អំពូលភ្លើង LED សូឡាបំភ្លឺ ផ្លូវនៅតាមជនបទដែលកន្លងមកមិនធ្លាប់មាន និងការកែលម្អទីក្រុងអោយកាន់តែទំនេីបស៊ីវិល័យ ពិសេស អនាម័យបរិស្ថាន រហូតឈានដល់ ដាក់ប្រឡង ប្រកួតប្រជែង ទៅតាម ភូមិ ឃុំ ស្រុក ក្រុង ទូទាំងខេត្ត លើការគ្រប់គ្រង បរិស្ថានស្អាត លើភាព អនាម័យប្រចាំថ្ងៃទៀតផង ។
នេះជាការជម្រុញ លើគោលជំហរដ៏ល្អឥតខ្ចោះ របស់ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលតែគិតគូរចង់បាន និងប្រកាន់ភ្ជាប់ ជាចំបងគឺបរិស្ថាន ស្អាត អនាម័យល្អទើបសុខភាពប្រជាពលរដ្ឋទូទៅ រស់នៅឋិតក្នុងសុខុមាលភាព ក្នុងយុគសម័យឌីជីថល។
ផ្សាយ:ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់



