ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោងវិនិយោគ កោះពស់ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការអនុវត្តគម្រោងវិនិយោគ កោះពស់ខេត្តព្រះសីហនុ​ កិច្ច​ប្រជុំ​ធ្វេី​ឡេីង​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ជាន់​ទី១​ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ​ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦​។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាន ធ្វើការណែនាំឲ្យក្រុមហ៊ុនជាអ្នកទទួលខុសត្រូវក្នុងការរៀបចំកែលម្អ ថែរក្សាអនាម័យបរិស្ថាននៅតាមទីតាំងនីមួយៗ សូមក្រុមហ៊ុន និងដៃគូរសហការរៀបចំបើកលំហសាធារណ ហើយពាក់ព័ន្ធគម្រោងក្រុម ហ៊ុន៨៥៥ ការអភិវឌ្ឍធ្វើឲ្យកោះមានដង្ហើមដកឡើងវិញ និងបានធ្វើ ការណែនាំឲ្យរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុមហ៊ុនត្រូវរៀបចំណត រថយន្តឲ្យបានត្រឹមត្រូវ និងរៀបចំស្លាកសញ្ញាហាមឃាត់នៅតាម ទីតាំងដែល មានផលប៉ះពាល់ការដ្ឋានជាដើម ៕

សូម​បញ្ជាក់​ថាក្រុមហ៊ុនកោះពស់បានបើកឲ្យបងប្អូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តនៅលើកោះចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ទៅ ដោយក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលខេត្តក្នុងការបើកឲ្យ ដំណើការលើកោះពស់ ជាពិសេសនៅចុងសប្តាហ៍ថ្ងៃសៅរ និងអាទិត្យ នាពេលកន្លងមកសង្កេតឃើញមានរថយន្តប្រមាណជា១ ០០០គ្រឿង និងម៉ូតូប្រមាណជា ២ ៥០០ គ្រឿងបើកបរឆ្លងកាត់ចូល ទៅលេងលើកោះ ព្រោះរមណីយដ្ឋានកោះពស់ គឺជារមណីយដ្ឋាន ទេសចរណ៍ធម្មជាតិដែលមានការចាប់អារម្មពីសាធារណជន ។

ទន្ទឹមនឹងការបើកឲ្យដំណើការនេះទាមទារឲ្យមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង/ខេត្ត ជាពិសេសគឺសមត្ថកិច្ចជួយសម្រួល ចរាចរណ៍ និងការសង្គ្រោះបន្ទាន់ តាមម៉ាស្ទ័រប្លង់របស់ក្រុមហ៊ុន រាជ រដ្ឋាភិបាលឲ្យរក្សាព្រៃឈើឲ្យមានភាពបៃតងនៅលើកោះ ហើយនៅ លើកោះពស់មានឆ្នេរខ្សាច់មិនធំទូលាយ ប្រសិនបើប្រជាពលរដ្ឋចូល លេងកម្សាន្តច្រើន ឆ្នេរខ្សាច់មិនមានកន្លែងសម្រាប់ទទួល សាធារណជនជាមួយគ្នានោះហ៊ុនស្មើសុំដាក់បង្គន់អនាម័យចល័ត ចំនួន ៨បង្គន់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់។

តំណាងក្រុមហ៊ុន ក៏បានសំណូមពរ សុំបើកក្នុងមួយសប្តាហ៍ ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃអាទិត្យ និងបើកចាប់ពី ម៉ោង៧ព្រឹក រហូតដល់ម៉ោង ៧យប់ សម្រាប់ថ្ងៃចន្ទដល់ថ្ងៃព្រហស្បត្តិ ទុកពេលឲ្យក្រុមហ៊ុនរៀបចំសម្អាតឆ្នេរឡើងវិញស្មើសុំកម្លាំងពាក់ ព័ន្ធជួយរៀបចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណ ហើយក្រុមហ៊ុន និង បន្តសហការជាមួយរដ្ឋបាលខេត្ត។

 

ផ្សាយ​:ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង