ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវ អាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើ ការអប់រំកូនចៅ ចាប់ពីថ្នាក់កុមារតូច!

(រាជធានី​ភ្នំពេញ)​: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទួចនិងអំពាវនាវដល់អាណាព្យាបាល គ្រប់រូប ដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុ ចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀន កុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជា ធនធានមនុស្សដ៏មានសក្តានុពល ចូលរួម ចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយ សេចក្តីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យ សិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារ សាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យ សិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់ សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារ ប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹង ទទួលយកនូវការអប់រំ និងការបណ្តុះបណ្តាល។ បើសិនជាយើងអាចផ្តល់នូវចំណេះដឹង និង គុណធម៌ដល់ពួកគាត់ បានទាន់ពេលវេលា នោះ ពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏ រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិ ទៅថ្ងៃអនាគត់។

ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញការ កត់សម្គាល់ថា កុមារ ដែលបានចូលរៀនចាប់ពី ថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រោះដោយសារពួកគាត់ មាន មូលដ្ឋានគ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើ ឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាព រអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាព ក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សា ជាង កុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការ សម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា នាព្រឹកនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាព វីស័យអប់រំនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋ ក្នុងការបញ្ជូនបុត្រធីតា ឱ្យមក ទទួលយកការបណ្តុះបណ្តាលក្នុងបរិស្ថានសិក្សា ដែលសមរម្យ មាន់សុវត្ថិភាព នឹងមានស្តង់ដារ ត្រឹមត្រូវ។

ផ្សាយ​:ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ក្រសួង​មហា​ផ្ទៃ

ព័ត៌មានដែលជាប់ទាក់ទង