លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមក្នុងជំនួបសម្តែងការគួរសម ជាមួយលោក Andrei GAEVOY មេបញ្ជាការនាវា និងពិធីជប់លៀងលើនាវាកងស្វ័យការពារជើងទឹកសហព័ន្ធរុស្សី Sovershennyy ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមក្នុងជំនួបសម្តែងការគួរសម ជាមួយលោក Andrei GAEVOY មេបញ្ជាការនាវា និងពិធីជប់លៀងលើនាវាកងស្វ័យការពារជើងទឹកសហព័ន្ធរុស្សី Sovershennyy ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
សូមបញ្ជាក់ថានាវាចម្បាំងកងស្វ័យការពារជើងទឹកសហព័ន្ធរុស្សីបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដេីម្បីធ្វេីទស្សន:កិច្ចនៅកម្ពុជាមានរយ:ពេលបីថ្ងៃគឺចាប់តាំងថ្ងៃទី៦-៨ខែមេសា ឆ្នាំ២០២៦៕
ផ្សាយ:ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)









