សំណង់រឹងមាំមួយកន្លែងស្ថិតនៅត្រង់ចំនុចទំនប់រលក ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ កំពុងសាងសង់រំលោភចូលមាត់សមុទ្រ យកដីរដ្ឋជាកម្មសិទ្ធិឯកជន និងធ្វេីជាចំណតជលយាន្ត បានយ៉ាងរំភេីយ គ្មានមន្ត្រីមូលដ្ឋានណាហ៊ានហាមឃាត់

(ខេត្តព្រះសីហនុ): ក្រោយពីអង្គភាពសារព័ត៌មានយេីងបានចុះផ្សាយម្តងរួចមកហេីយកាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៦ កន្លងទៅ ករណីសំណង់រឹងមាំមួយកន្លែងស្ថិតនៅចំនុចទំនប់រលកក្នុងភូមិ៣ សង្កាត់១ សាងសង់រំលោភចូលមាត់សមុទ្រ យកដីរដ្ឋជាកម្មសិទ្ធិឯកជន និងធ្វេីជាចំណតជលយាន្ត.
ប្រជាពលរដ្ឋនៅតំបន់នោះបាននិយាយរិ:គន់តៗគ្នាអំពីភាពអសកម្មរបស់មន្ត្រីមូលដ្ឋានថាហាក់ដូចជាមានភាពស្ងៀមស្ងាត់ គ្មានឃេីញមន្ត្រី ឫក៏អាជ្ញាធរមូលដ្ឋានណាមួយចុះមកពិនិត្យមេីលទាល់តែសោះ ឫមួយក៏ក្រុមមន្ត្រីដែលបំរេីរាស្រ្តដេកលង់លក់អស់បាត់ទៅហេីយ ទេីបបណ្តែតបណ្តោយអោយម្ចាស់សំណង់សាងសង់បានយ៉ាងរលូនបែបនេះ? ប្រជាពលរដ្ឋនៅតែទទូចស្នេីសុំអោយមន្ត្រី ប្រចាំតំបន់ចុះត្រួតពិនិត្យផងទាន ឫមួយចាំទាល់តែសាងសង់ហេីយទេីបបានអាជ្ញាធរចុះទៅពិនិត្យ តេីឯណាទៅមន្ត្រីយុត្តិធម៌ មន្ត្រីអព្យាក្រឹត្យដែលប្រមុខថ្នាក់ដឹកនាំទុកចិត្តអោយបំរេីរាស្រ្តបាត់ទៅណាអស់ហេីយ ឫមួយក៏មន្ត្រីមូលដ្ឋានទាំងនោះលួចឃុបឃិតជាមួយនឹងម្ចាស់សំណង់ ត្រូវអំណាចទឹកប្រាក់បិទបាំងភ្នែកអស់លោកមន្ត្រីទាំងនោះ?
តាមប្រភព ប្រជាពលរដ្ឋ និងអ្នកធ្វេីដំណេីរឆ្លងកាត់ទៅមកបានរាយការណ៍មកកាន់អង្គភាពរបស់យេីងជាបន្តបន្ទាប់ក្រុមការងារយេីងបានចុះទៅផ្តិតយករូបភាពក៏ឃេីញមានសកម្មភាពសាងសង់នៅតែរំលោភបំពានពិតប្រាកដមែន ប្រភពពីពលរដ្ឋរស់នៅក្បែរនោះបានធ្វេីការស្នេីសុំអោយឯកឧត្តម ម៉ាង ស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជួយចាត់អោយមន្ត្រីជំនាញ់ចុះមកពិនិត្យ និងអនុវត្តច្បាប់តាមអនុក្រឹតលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាងទន្លេរបស់រាជរដ្ឋាភិបាលត្រង់មាត្រាទី៨ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ផងទាន បេីមិនដូច្នេះទេប្រាកដជាហិនហោចអស់ហេីយ.
