ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដាក់បទបញ្ជាអោយមន្ត្រីក្រោមឱវាទសម្អាត ឯកសារកកស្ទះក្នុងប្រព័ន្ធច្រកចេញចូលតែមួយឱ្យអស់ក្នុងរយះពេល១ខែ ដេីម្បីបង្កេីតទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន.

(ខេត្តព្រះសីហនុ):ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលនិងឆាប់រហ័សនៅព្រឹកថ្ងៃទី 20 ខែមេសាឆ្នាំ 2026 ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អង្គភាពច្រកចេញចូលតែមួយទូទាំងខេត្តព្រះសីហនុ កិច្ចប្រជុំធ្វេីឡេីងនៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីអភិបាលរងខេត្ត/ក្រុង/ស្រុក ប្រធានមន្ទីរ និងមន្ត្រីជំនាញក្រោមឱវាទគ្រប់ស្ថាប័នពន្ធ័ជាច្រេីនរូប។
ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថាការបម្រើរដ្ឋបាលជូនជាពលរដ្ឋ គឺជាភារកិច្ចចម្បងដែលត្រូវតែធ្វើឡើង ដោយផ្អែកលើគោលការណ៍លឿន មានប្រសិទ្ធភាព និងតម្លាភាព ឯកឧត្តម បានមានប្រសាសន៍ថា យើងត្រូវតែរួមគ្នាពង្រឹងយន្តការការងារ ដើម្បីបម្រើសេវារដ្ឋបាលជូនប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសតាមរយៈអង្គភាពច្រកចេញចូលតែមួយដែលជាបង្អួចសេវាដ៏សំខាន់បំផុត។
យោងតាមរបាយការណ៍សង្ខេបរបស់កញ្ញា ឈូ ប៉ាវ ទៀងប្រធានអង្គភាពច្រកចេញចូលតែមួយ បានអោយដឹងថា បច្ចុប្បន្នមានឯកសារពាក់ព័ន្ធនឹងក្បាលដីដែលកំពុងកកស្ទះក្នុងប្រព័ន្ធរដ្ឋបាល ក្រុងស្រុកដូចជាក្រុងព្រះសីហនុ 158 ក្បាលដីក្រុងកំពង់សោម 394 ក្បាលដី ក្នុងនោះ 99 ក្បាលដីផ្ទាល់ និង២៩៥ ក្បាលដីផ្ទេរពីស្រុកព្រៃនប់ ស្រុកព្រៃនប់ ៩៦ ក្បាលដី ស្រុកស្ទឹងហាវ 77 ក្បាលដីស្រុកកំពង់សិលា 24 ក្បាលដី និងក្រុងកោះរ៉ុងបួនក្បាលដី ។
ឆ្លើយតបទៅហ្នឹងបញ្ហាកក់ស្ទះនេះ ឯកឧត្តមម៉ាង ស៊ីណេត បានដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុងស្រុក និងប្រធានមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរសុរិយោដី និងសាខាពន្ធដារខេត្តត្រូវរួមគ្នាដោះស្រាយការកកស្ទះក្នុងប្រព័ន្ធឱ្យបានឆាប់រហ័សបំផុត។
ចំណុចសំខាន់ៗដែលឯកឧត្តមបានណែនាំរួមមាន:
-ការកំណត់ពេលមួយខែក្រុមការងារត្រូវសម្អាតឯកសារដែលជាប់គាំងក្នុងប្រព័ន្ធទាំងអស់ឲ្យបានរលូនត្រឡប់មកវិញ។
-ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រដាច់ខាតមិនត្រូវអសកម្មក្នុងការងារ។
-មិនត្រូវស្វែងរកផលលាភផ្ទាល់ខ្លួនក្រៅពីសេវាកំណត់ដោយច្បាប់ឡើយ ផ្តល់សេវាគាប់ចិត្តដើម្បីធានាឲ្យបានថារាល់ពាក្យស្នើសុំរបស់ប្រជាពលរដ្ឋត្រូវទទួលបានឆ្លើយតបមានតម្លាភាព និងមិនត្រូវទុកដោយគ្មានហេតុផល។
កិច្ចប្រជុំនេះបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការកែទម្រង់រដ្ឋបាលសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតទំនុកចិត្តនិងផ្ដល់ភាពកក់ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ផ្សាយ:ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth














