ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានអញ្ជើញចូលរួមពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​: កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានអញ្ជើញចូលរួមពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​សាល​មជ្ឈមណ្ឌល​សេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់៤​ ក្រុងព្រះសីហនុ​ ដោយមានការអញ្ជេីញពីសំណាក់​ឯកឧត្តម​ លោកជំទាវ​ លោក​-ស្រី​ ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្ត​ និងសមាជិករបស់គណ:បក្សប្រជាជនកម្ពុជា​ ជាច្រេីនរូបទៀត។

ពិធី ប្រកាសបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា​ ក្រុងព្រះសីហនុ​ នា​ពេលនោះមានសមាជិកសរុប​ ចំនួន​២៧៩៧នាក់។

 

ផ្សាយ​:ថ្ងៃទី​៨ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង