ឯកឧត្តម ហេង ប៊ុនទី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ.២៦ “A” និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចាត់តំណាងឲ្យ លោក ឆេង វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ ដឹកនាំក្រុមការងារ​ ចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រជាក់ស្តែង ចំនួន០៣គ្រួសារ

(ខេត្តព្រះសីហនុ)​៖ កាលពីនារសៀល ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង ប៊ុនទី ប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ.២៦ “A” និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចាត់តំណាងឲ្យ លោក ឆេង វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ ដឹកនាំក្រុមការងារ ដោយមានការចូលរួមសហការពីលោក ជាង វ៉ឹង ប្រធានភូមិ៦ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រជាក់ស្តែង ចំនួន០៣គ្រួសារ ស្ថិតក្នុងក្រុមទី៥ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងនោះអំណោយក្នុង០១គ្រួសារទទួលបានរួមមាន:

– អង្ករ ចំនួន០១បាវ ស្មើនឹង២៥គីឡូក្រាម,

– ទឹកបរិសុទ្ធ ចំនួន០៤យួរ,

– មី ចំនួន០១កេស, ត្រី ខ កំប៉ុង ០១យួរ និងថវិកាផ្ទាល់ខ្លួនឯកឧត្តមប្រធាន និងក្រុមការងារចំនួន២៥០,០០០រៀល សរុបថវិកាចំនួន៧៥០,០០០រៀល

ដោយឡែក លោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ បានឧបត្ថម្ភថវិកាបន្ថែម ចំនួន៤០០,០០០រៀល ជូនលោកប្រធានភូមិ៦ ដើម្បីយកទៅចាត់ចែងសម្របសម្រួលការងារក្នុងមូលដ្ឋានផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​ (Harry​VS)​

📷​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

 

ព័ត៌មានដែលជាប់ទាក់ទង