លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ

(ខេត្តកណ្តាល):នៅព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦នេះ ខេត្តកណ្តាល មាន៧ក្រុង/ស្រុក ដែលមានមណ្ឌលប្រឡង សរុបចំនួន២០មណ្ឌល=១៩សាលា=៥៥៦បន្ទប់ បេក្ខជនសរុប១៣,៦៣៥នាក់ ស្រី៧,៦៥៥នាក់ ក្នុងនោះ ៖ (ថ្នាក់វិទ្យាសាស្ត្រមាន១២៥បន្ទប់ បេក្ខជន៣,៣០៧នាក់ ស្រី១,៨០៤នាក់, ថ្នាក់វិទ្យាសាស្ត្រសង្គម៤៣១បន្ទប់ បេក្ខជន១០,៥៩៨នាក់ ស្រី៥,៨៥១នាក់)។
ក្នុងឱកាសនេះដែរ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់កម្លាំងនគរបាលក្រោមឱវាទ ចូលរួមសហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន មានបរិយាកាសស្ងប់ស្កាត់ និងមិនមានការរំខានផ្សេងៗ។
ផ្សាយ:ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ស្នងការដ្ឋាននគរបាលខេត្តកណ្តាល





