ការងារសាងសង់នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវថ្មី ក្រោមការដឹកនាំ លោកឧត្តមសេនីយ៍ត្រី សេង មហា!

(ខេត្ត​តាកែវ)​ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការដឹកនារបស់ លោកឧត្តមសេនីយ៍ត្រី សេង មហា បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្តចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និង បង្ក្រាបបទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសអនុវត្តនូវកិច្ចការងារស្នូល រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព ការងារហូបចុក កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ និងការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ ។

តាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះបានធ្វើឱ្យកងរាជអាវុធហត្ថ មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថបានយ៉ាងមានប្រសិទ្ធិភាព ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និង ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ ។

ជាក់ស្តែងអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវថ្មី បានសាងសង់រួចរាល់ប្រមាណ ៧៥% និង អគារស្នាក់នៅបានសាងសង់រួចរាល់ ៩០%ហើយគិតមកត្រឹមថ្ងៃនេះ។

 

ផ្សាយ​:ថ្ងៃទី​១១ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​សុី​ម​ សុហេង(FB)​

 

 

ព័ត៌មានដែលជាប់ទាក់ទង