ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានអញ្ជេីញដឹកនាំក្រុមការងារ នាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនគ្រួសារនៃសព ចំនួន០១គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ) : នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ ដើម្បីចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនគ្រួសារនៃសព ចំនួន០១គ្រួសារ ដែលមានជីវភាពខ្វះខាតជាក់ស្តែង ស្ថិតក្នុងក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងនោះអំណោយដែលគ្រួសារសពទទួលបានរួមមាន÷ --អង្ករចំនួន០១បាវ ស្មើនឹង២៥គីឡូក្រាម,
-មីខ្លាឃ្មុំ ០១កេស,
-ទឹកសុទ្ធ ០៤យួរនិងបច្ច័យចូលបុណ្យចំនួន ៤០មុឺនរៀល៕
ទាំងនេះបង្ហាញអោយឃេីញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ក្នុងការជួយចែករំលែក និងគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងពេលជួបការលំបាក់៕
ផ្សាយ:ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី(FB)





