ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»។ 

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង»។

ពិធីបើកកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំនេះមានគោលបំណងយ៉ាងច្បាស់លាស់ក្នុងការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធការងារ ក៏ដូចជាកំណត់និយមន័យមុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រសួង៕

 

ផ្សាយ​:ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

ប្រភព​:Neth​ Pheaktra

 

ព័ត៌មានដែលជាប់ទាក់ទង