លោក​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ​ប៊ុ​នទី​ បានអញ្ជេីញ​ដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១​ ចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋ​ ១គ្រួសារ ក្នុងសង្កាត់៤ ក្រុង​ព្រះសីហនុ​ ដែលកំពុងជួបការលំបាក.

(ខេត្តព្រះសីហនុ)​: នៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ​ប៊ុ​នទី​ បានអញ្ជេីញ​ដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ ដោយមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ បានចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋ ដែលជួបការលំបាក ខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ចំនួន០១គ្រួសារ និងនាំយកនូវស័ង្កសីថ្មីសម្រាប់ប្រក់ធ្វើដំបូលផ្ទះ ចំនួន៤០សន្លឹក សរុបថវិកា ១៥០ដុល្លារ ប្រគល់ជូនគ្រួសារសពឈ្មោះ ដា ដន ភេទប្រុស ដែលទទួលមរណភាពភាព ដោយរោគាពាធ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦កន្លងទៅ រស់នៅក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី

 

ព័ត៌មានដែលជាប់ទាក់ទង