អង្ករចំនួន ១១តោន និងត្រីខ ៥៥កេះ ត្រូវបាន ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ យកមកប្រគល់ជូនគណបក្សប្រជាជន ស្រុកព្រៃនប់

(ខេត្តព្រះសីហនុ): អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបាន ឯកឧត្តម ម៉ាងស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងជាប្រធានយុវជនគណបក្សខេត្តព្រះសីហនុបានយកមកប្រគល់ជូនគណបក្សប្រជាជន ស្រុកព្រៃនប់ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
អំណោយទាំងនោះត្រូវបានចាត់ចែងយកទៅបែងចែកបន្តដូចមានខាងក្រោម ៖
– អង្ករ ១០តោន និងត្រីខ ៥០កេស ជូនដល់ឃុំទាំង១០ ក្នុងស្រុកព្រៃនប់ ដោយ១ឃុំ ទទួលបានអង្ករ១តោន, ត្រីខ៥កេស ក្រៅពីនេះអង្ករ ១តោន និងត្រីខ ៥កេសទៀត ទុកជូនដល់គណបក្សស្រុក។
ក្រៅពីប្រគល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានសំណេះសំណាលយ៉ាងជិតស្និទ្ធិជាមួយបងប្អូនសមាជិកបក្ស ព្រមទាំងផ្តាំផ្ញេីការសួរសុខទុក្ខរបស់សម្តេចធិបតី និងលោកជំទាវ, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរយកចិត្តទុក្ខដាក់ និងជ្រុំជ្រែងដល់សមាជិកគណបក្សទូទាំងរាជធានីខេត្ត/ក្រុង ។
ផ្សាយ:ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth








