ឯកឧត្តម​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងលើសំណើរសុំវិនិយោគ គម្រោង វារីវប្បកម្ម ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

(ខេត្ត​កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើសំណើរសុំវិនិយោគ គម្រោងអភិវឌ្ឍន៍ វារីវប្បកម្ម ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។

កិច្ចប្រជុំបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦​ នៅ​សាល​ប្រជុំ​សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គម្រោងនេះអាចចាត់ទុកថា ជាគម្រោងដែលមាន ផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខស្បៀង សម្រាប់ឃុំព្រែករំដេង ស្រុកស្រីសន្ធរ និងប្រទេសទាំងមូលផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១៧ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​កំពង់​ចាម

 

ព័ត៌មានដែលជាប់ទាក់ទង