ផ្ទុះការភ្ញាក់ផ្អេីលជាខ្លាំង ក្រោយប្រជាពលរដ្ឋ​ក្នុងតំបន់បានប្រទះឃេីញទារកដែលទេីបនឹងកេីតត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមកទម្លាក់ចោលនៅចំណុចវត្តកំបូល រាជធានីភ្នំពេញ

(រាជធានី​ភ្នំពេញ)​: ផ្ទុះការភ្ញាក់ផ្អេីលជាខ្លាំង ក្រោយប្រជាពលរដ្ឋ​ក្នុងតំបន់បានប្រទះឃេីញទារកដែលទេីបនឹងកេីតត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកមកទម្លាក់ចោលនៅចំណុចវត្តកំបូល ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ​ ថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០២៦​ នេះ​

ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយមានការយកចិត្តទុកដាក់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល​ នៅយប់ថ្ងៃទី១៨ ខែឆ្នាំដដែល លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលេីករណីប្រជាពលរដ្ឋប្រទះឃើញកូនទារកដោយផ្ទាល់​ បន្ទាប់ពីបានឃើញស្ថានការណ៍បែបនេះ​ ទេីបដឹងថាទារកដែលគេយកមកទុកចោលគឺជាក្មេងស្រី​ លោកអធិការ បានបញ្ជូនទារកខាងលេីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកបែកចាន ដើម្បីតាមសុខភាព៕

បច្ចុប្បន្ន​ទារកនោះកំពុងតែត្រូវបានរពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រ-អ្នកគ្រូពេទ្យ​៕

 

ផ្សាយ​:ថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​អធិការ ខណ្ឌកំបូល

ព័ត៌មានដែលជាប់ទាក់ទង