ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តដើម្បីពិនិត្យ និង ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​: នារសៀលថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តដើម្បីពិនិត្យ និង ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះសីហនុ​ នៅ​សាល​ប្រជុំធំសាលាខេត្ត(​ដឺរិចឆ្នេរម្លប់ជ្រៃ)​។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង/ស្រុក លោក លោក ស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យ ជំនាញ​ ប្រធានមន្ទីរ​ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រេីនរូបទៀត​ ៕

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យ បាននូវប្រសិទ្ធភាព ភាពស្របគ្នាមិនឱ្យខុសពីគោល នយោបាយជាតិ និងការឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍មូលដ្ឋានជាក់ស្តែង ក្នុងការពង្រឹងសក្តានុពល សេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ព្រះសីហនុ សម្រាប់ឆ្នាំបន្តបន្ទាប់។

 

ផ្សាយ​:ថ្ងៃទី​១៩ ខែសីហា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង