លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ​ បានអញ្ជេីញ​អមដំណើរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ប្រគល់ផ្ទះចំនួន ១ខ្នង ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ស្រុកទ្រាំង​ ខេត្ត​តាកែវ​

(ខេត្ត​តាកែវ)​៖នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អញ្ជើញប្រគល់ផ្ទះចំនួន ១ខ្នង ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងត្រូវបានកសាងឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។

ក្នុងឱកាស​នោះ​ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដ៏ថ្លៃថ្លារបស់សម្តេច តេជោ​ ហ៊ុន​ ​សែន​ ប្រធាន​ព្រឹទ្ធសភា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ា​នី​ ហ៊ុន​ សែន,​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​ និងលោកជំទាវ​បណ្ឌិត​ពេជ​ ចន្ទ​មុ​នី​ ជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុវជន ដែលបានបូជាកំលាំងកាយចិត្ត បូជាឈាមស្រស់ សាច់ស្រស់ ការពារ​ជាតិ​មាតុភូមិ​ក្នុង​សម័យ​សង្គ្រាម​កន្លងមកដែលមិនអាចកាត់ថ្លៃបាន​។​

ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​អភិបាលខេត្ត​តាកែវ​ ក៏បានសំណេះសំណាល និងណែនាំដល់គ្រួសារលោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា​ ស្រុក​ទាំង​ ក្នុងការចិញ្ចឹមសត្វ ដាំដុះបន្លែ រុក្ខជាតិ​ ជុំវិញផ្ទះ ជាលក្ខណះគ្រួសារ ដេីម្បីជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២០ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​កងរាជ​អាវុធហត្ថ​ខេត្ត​តាកែវ

 

ព័ត៌មានដែលជាប់ទាក់ទង