ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំផ្លូវ​បេតុង១ខ្សែ ក្នុងសង្កាត់៣

(ខេត្តព្រះសីហនុ)​ រសៀលថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំផ្លូវលេខ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវបេតុងមួយខ្សែនេះ មានប្រវែង ៣២០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ព្រមទាំងមានប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ផងដែរ។ គម្រោងនេះចំណាយថវិកាសាងសង់ប្រមាណ ១៥០,០០០ដុល្លារអាមេរិក (ដប់ប្រាំម៉ឺនដុល្លារ) ដែលជា ជំនួយសប្បុរសធម៌របស់លោកជំទាវ ប្រាក់ សុខា ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោកជំទាវ ប្រាក់ សុខា ដែលបាន បរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់ផ្លូវបេតុងមួយខ្សែនេះឡើង​ ព្រមទាំងបានប្រគល់ លិខិតថ្លែងអំណរគុណជូនដល់លោកជំទាវ ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវកាយវិការ សប្បុរសធម៌ចំពោះសមិទ្ធផលថ្មីមួយនេះផងដែរ។​

 

ផ្សាយ​:ថ្ងៃទី​២០ ខែសីហា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង