អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចូលរួមពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ក្រោមអធិបតីភាពលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

(រាជធានីភ្នំពេញ): លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចូលរួមពិធីកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ក្រោមអធិបតីភាពលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ពិធីត្រូវបានប្រារព្ធធ្វេីឡេីងនៅផ្លូវបេតុង ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ព្រះរាជអាជ្ញារង ប្រធានមន្ទីរ និងមន្ត្រីកម្លាំងកងរាជអាវុធហត្ថ ជាច្រេីនរូបទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានី ភ្នំពេញបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦ ការិយាល័យជំនាញ រួមជាមួយ មូលដ្ឋានអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ របស់អាវុធហត្ថ រាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ចំនួន ១៤លើក ចាប់ យកវត្ថុតាងសរុប ៣៦៥,៧៨៣ រួមមាន បារីអេឡិចត្រូនិក ចំនួន ២៦៩,០៣៣, ក្បាលជក់ ចំនួន ៦៩,៩១៣, ទឹកវ៉ែប ចំនួន ៧៩៤, ម៉ាស៊ីនកិនកញ្ចា ចំនួន ៤៤៣ និងបារី ចំនួន ២៥,៦០០, ឃាត់ខ្លួន បណ្តោះអាសន្ន ជនជាប់ពាក់ព័ន្ធ ចំនួន ១៦នាក់ ក្នុងនោះ បាន អប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១៤នាក់ និងបញ្ជូនទៅ តុលាការចំនួន ០២នាក់ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊ាង ក៏បានចាត់ឲ្យ ក្រុមការងារចុះអប់រំនិងផ្សព្វផ្សាយ តាមបណ្តាមូលដ្ឋានសាលារៀននូវទិដ្ឋភាពច្បាប់ និង ផលវិបាកសង្គមដោយសារការប្រើប្រាស់គ្រឿងញៀនក៏ដូចជាបារី អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ក្នុងគោលបំណងបង្កា ទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ ដោយបានចុះផ្សព្វផ្សាយអប់រំ តាម បណ្តាសាលារៀនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមាសិស្សានុសិស្សចូលរួម ចំនួន ៥០៣៤៧នាក់ និងអង្គការមូលនិធិកុមារកម្ពុជា ហៅកាត់អង្គការCCF ចំនួន ១៦០នាក់។
ក្នុងឱកាសដ៏សំខាន់នោះ លោកជំទាវ តិមា វិច្ឆិកា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លូនក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់អំពេីខុសច្បាប់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហេីយការកិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិច និងសារធាតុគីមី សម្រាប់ជក់ នៅពេល នេះ គឺផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់សង្គមជាតិ តាមរយៈការ ការពារសុខភាពសាធារណៈ និង បរិស្ថាន ។ បារី អេឡិចត្រូនិច និងវេប ផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កជាជំងឺមហារីក ជំងឺសួត ជំងឺបេះដូង និងប៉ះពាល់ ដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យ។ ដូច្នេះ ការ កម្ទេចចោលនូវផលិតផលទាំងនេះ ជួយកាត់បន្ថយហានិភ័យនៃ ការប៉ះពាល់សារធាតុពុលទាំងនេះដល់ប្រជាពលរដ្ឋ ជាពិសេស ក្រុមងាយរងគ្រោះដូចជាកុមារ និងស្ត្រីមានផ្ទៃពោះ។
លេីសពីនេះ លោកជំទាវ ក៏បានគូសបញ្ជាក់ដែរថាគោលបំណងរបស់រដ្ឋាភិបាល គឺដើម្បី លុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ និង ការពារប្រជាជនពីផលប៉ះពាល់អវិជ្ជមានរបស់វា ស្របពេលដែល ក្រសួងសុខាភិបាលបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់អោយរួមគ្នាជម្រុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិច ប្រកបដោយប្រសិទ្ធភាព ដើម្បី អភិវឌ្ឍមូលធនមនុស្សប្រកប ដោយចីរភាព ។ នេះក៏ស្របតាមផែនការជាតិឆ្នាំ ២០២៥-២០៣០ ដែលបានកំណត់គោលដៅកាត់បន្ថយអត្រា ឱ្យរួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យប្រើប្រាស់ថ្នាំជក់ឱ្យបានយ៉ាងតិច ៣០% នៅឆ្នាំ ២០៣០។ លើសពីនេះ រដ្ឋាភិបាលក៏មានគោលបំណង ទប់ស្កាត់ការ ឃោសនាបំភ័ន្ត ដែលអះអាងថាបារីអេឡិចត្រូនិចជាមធ្យោបាយផ្តាច់បារី ឬមានសុវត្ថិភាពជាងបារីធម្មតា។ ការកម្ទេចចោលនេះ ក៏ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់ និងមាន វិធានការ “ក្តៅដូចដំដែក” ក្នុងការបង្ក្រាបការនាំចូល ឬចែកចាយ ផលិតផលថ្នាំជក់ខុសច្បាប់។
ផ្សាយ:ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខណ្ឌជ្រោយចង្វារ

















