សៀវភៅ “ទឹកមិនទាន់ថ្លា” ចំនួន ៤០០ក្បាល ត្រូវបានអ្នកឧកញ៉ា ឡាវ កាង ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញទទួលសៀវភៅ “ទឹកមិនទាន់ថ្លា” ចំនួន ៤០០ក្បាល ពីអ្នកឧកញ៉ា ឡាវ កាង អនុ ប្រធានសភាពាណិកម្មកម្ពុជា នាព្រឹកថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ នេះ។
សៀវភៅ” ទឹកមិនថ្លា “ គឺជាស្នាដៃនិពន្ធរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលជាអ្នកសារព័ត៌មានជើងចាស់ និងជាអតីតអ្នកយកព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ។
ខ្លឹមសាររបស់សៀវភៅ ” ទឹកមិនថ្លា “ រំលេចពីរឿងរ៉ាវទាំងលើឆាក និងក្រៅឆាកនៃ ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាសកម្មភាពផ្សេងៗ សៀវភៅនេះមានកម្រាស់ជាង ១០០ ទំព័រ ហេីយកាលបរិច្ឆេទសរសេរចប់ត្រូវគេដឹងថានៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។
តាងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡាវ កាង ហេីយរដ្ឋបាលខេត្តរំពឹងថាសៀវនេះនឹងត្រូវយកទៅដំកល់ទុកនៅក្នុងបណ្តាល័យសិក្សាតាមសាលាមួយចំនួនផងដែរ សំរាប់ជាឯកសារទុកអោយសិស្សានុសិស្សបានស្គាល់ បានដឹង និងបានអានពីប្រវត្តិនៃការឈ្លានពានដឹកដីពីប្រទេសសៀមមកលេីកម្ពុជា។
ផ្សាយ:ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)