មេ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ចាប់​បញ្ជូន​ជនសង្ស័យចំនួន ០៤នាក់​ ទៅពន្ធនាគារខេត្ត ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន រួមទាំងវត្ថុតាងគ្រឿងញៀន ប្រហែលជាង ១គីឡូក្រាម​

(ខេត្ត​ព្រះសីហនុ)​៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

+ លោកចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន ជនសង្ស័យ ចំនួន ០៤នាក់ (ស្រី ០១នាក់) ជនជាតិខ្មែរ។

+ ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ក្នុងនោះវត្ថុតាងគ្រឿងញៀន ប្រហែលជាង ១គីឡូក្រាម ប្រព្រឹត្តនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

១/ ឈ្មោះ សែម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ (មេខ្លោងធំ)

២/ ឈ្មោះ ហឿន សេងហ័ង ភេទប្រុស អាយុ៣១ឆ្នាំ

៣/ ឈ្មោះ ឈុំ សុឆាត ភេទប្រុស អាយុ២៦ឆ្នាំ

៤/ ឈ្មោះ ស៊ុំ សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែសីហា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​: បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង