អភិបាល​ខេត្ត​ព្រះសីហនុ​ ទទួលជួបសំដែងការគួរសមជាមួយក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុម ការងារអគ្គនាយកដ្ឋានការងារ នៃក្រសួងមហាផ្ទៃ

(ខេត្តព្រះសីហនុ)​៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦​ ​នេះ​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួប សំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារ ចម្រុះថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង លោក ជួប ណាវ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ច​ប្រជុំ​នេះធ្វេីឡេីងនៅសាលប្រជុំសាលាខេត្តព្រះសីហនុ​ ដោយមានការ​អញ្ជេីញ​ចូល​រួម​ពីសំណាក់​ អភិបាលរង​ខេត្ត​ អភិបាល​ក្រុង​ ប្រធានមន្ទីរ​ឯកឧត្តមស្នងការរង​ ឧត្តម​សេនីយ៍​ត្រី​ និងមន្ត្រីស្ថាបន័ពាក់ពន្ធ័ជាច្រេីនរូបទៀត ។

ជំនួបប្រជុំនេះប្រារព្ធឡេីងស្របពេលក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមការងារអគ្គនាយកដ្ឋានការងារ នៃក្រសួងមហាផ្ទៃ ដែលនឹងចុះបំពេញបេសកកម្មការងារ អធិការកិច្ចអត្ថពលកម្មបរទេស តាមសហគ្រាសមួយចំនួន និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្ត ព្រះសីហនុ។

នា​ឱកាស​នោះឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់កិច្ចសហការពេញលេញ ជាមួយក្រុមការងារ ថ្នាក់ជាតិ ដើម្បីធានាថាការចុះធ្វើអធិការកិច្ចនេះប្រព្រឹត្ត ទៅដោយរលូន តម្លាភាព និងទទួលបានលទ្ធផលល្អ ប្រសើរ។

ជាមួយគ្នា​នោះ​ តំណាងក្រុមការងារអន្តរក្រសួងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អភិបាលខេត្ត និងអាជ្ញាធរដែនដី ដែលបានសម្រួល និង ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ។ ក្រុមការងារបាន បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ នឹងផ្តោតសំខាន់លើការពិនិត្យឯកសារផ្លូវច្បាប់ ដូចជា លិខិតឆ្លងដែន ទិដ្ឋាការ (Visa) និងប័ណ្ណពលករ/សៀវភៅការងារបរទេស​ ផ្សេង ។

 

ផ្សាយ​:ថ្ងៃទី​២៥ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង