លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦

(ខេត្ត​កណ្តាល)​: នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកណ្តាល។

កិច្ចប្រជុំមានការអញ្ជេីញពីសំណាក់​ចូលរួម​ លោក-លោកស្រី ស្នងការរង,​នាយការិយាល័យជំនាញទាំង៣១​ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង,​លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥,​លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ជ្រៃធំ​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។

កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សា និងប្រមូលធាតុចូល ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហា ដែលបានជួបប្រទះ និងកែលម្អការអនុវត្តការងារ។ លើសពីនេះ វាជាឱកាសសម្រាប់ កំណត់ទិសដៅ និងផែនការសកម្មភាព សម្រាប់ខែបន្ទាប់ ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។

តាមរយៈការបូកសរុប និងការដាក់ចេញទិសដៅនេះ ស្ថាប័នអាច ពង្រឹងទំនាក់ទំនង និងកិច្ចសហការ រវាងអង្គភាពនានា ក៏ដូចជា ធានាថាការងារទាំងអស់ត្រូវបានអនុវត្តស្របតាមគោល នយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក​ ឧត្ដម​សេនីយ៍​ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ បានថ្លែងកោតសរសេីរចំពោះមន្ត្រីនគរបាលក្នុងមូលដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វេីការយ៉ាងយកចិត្តទុកដាក់រយះពេលកន្លងមក ព្រមទាំងផ្តាំផ្ញេីដល់កងកម្លាំងនគរបាល សូមបន្តយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនអោយកាន់តែប្រសេីរជាងទៀតផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

 

ព័ត៌មានដែលជាប់ទាក់ទង