ឨកាសក្លាយជាយោធិន បំរេីជាតិមាតុភូមិ! បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ត្រូវការជ្រេីសសិស្ស និសិ្សត យុវជនទាំងអស់ ដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហតុ

📢🔉សេចក្តីជូនដំណឹង ស្តីពីជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ

សូមជម្រាបជូន ប្អូនៗសិស្ស និសិ្សត យុវជនទាំងអស់ ដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្នុងស្មារតីប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន។

ក្រុមការងារជំនាញកងរាជអាវុធហត្ថ នឹងដំណើរការត្រួតពិនិត្យលក្ខណសម្បត្តិ ធ្វើការចែកពាក្យដោយឥតគិតថ្លៃដល់បេក្ខជន ដែលមានគ្រប់លក្ខណសម្បិត្ត និងគ្រប់លក្ខខណ្ឌ ស្របទៅតាមផែនការរបស់ប្រធានអនុគណ:កម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមប្អូនៗសិស្ស និសិស្ស យុវជន មកទំនាក់ទំនងដោយផ្ទាល់នៅការិយាល័យបុគ្គលិក មន្ទីរកសាងកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រៀងរាល់ថ្ងៃ (ចន្ទ-អាទិត្យ) មានទីតាំងលើបណ្តោយវិថីប៉ូឡូវៃ ផ្លូវលេខ៣០០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

•ពេលព្រឹក÷ ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង១១:៣០នាទី

•ពេលរសៀល÷ ចាប់ពីម៉ោង ១៤:០០នាទីដល់ម៉ោង ១៧:០០នាទី

•ចែកពាក្យ÷ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦

•ទទួលពាក្យ÷ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦

•ទីកន្លែងចែកពាក្យ-ទទួលពាក្យ÷ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

សូមអរគុណ 🙏

 

ផ្សាយ​:ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង