លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញដឹកនាំមន្ត្រីកងកម្លាំងរាជអាវុធខេត្តតាកែវ គោរពវិញ្ញាណក្ខន្ធ ដង្ហែរ និងបូជាសព លោកអនុសេនីយ៍ឯក ចាន់ រី និងនាំយកថវិការបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ជូនគ្រួសារនៃសព

(ខេត្តតាកែវ) ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរង ការិយាល័យទាំងអស់ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកប្រធាន ស្នាក់ការ គោលដៅ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដើម្បីគោរពវិញ្ញាណក្ខន្ធ ដង្ហែរសព និងបូជាសព លោកអនុសេនីយ៍ឯក ចាន់ រី ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានទទួលមរណភាព នៅវេលាម៉ោង ១៥:៣៣នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយជម្ងឺ(លើសឈាម និងទឹកនោមផ្អែម រ៉ាំរៃ) ។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ត្រី សេង មហាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបង្ហាញនូវ អារម្មណ៍សោកស្តាយ អាឡោះអាល័យជាពន់ពេក និងការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ កាយវិការនេះស បញ្ជាក់ឱ្យឃើញពី ការយកចិត្តទុកដាក់ និងការស្រឡាញ់ រាប់អាន ចំពោះមន្ត្រីក្រោមឱវាទដែលជាធនធានមនុស្សដ៏ឆ្នេីមមួយរូបដែលបានឃ្លាតចាក់លោកនេះ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានយកថវិការបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ចំនួន ៥,០០០,០០០រៀល និងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តតាកែវចំនួន ៥,០០០,០០០រៀល ព្រមទាំងទឹកបរិសុទ្ធ៣០កេស ទឹកក្រូច១០កេស ចូលរួមបុណ្យសពលោកអនុសេនីយ៍ឯក ចាន់ រី ផងដែរ។
ផ្សាយ:ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷កងរាជអាវុធហត្ថខេត្តតាកែវ













