មេអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនជនសង្ស័យប្រុស ស្រី សរុបចំនួន ៤២នាក់ (ស្រី០៥នាក់) រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(ខេត្តព្រះសីហនុ)៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
វេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី សរុបចំនួន ៤២នាក់ (ស្រី០៥នាក់) ជនជាតិខ្មែរ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ប្រព្រឹត្តនៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
+ចាប់ដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមសថ្លា ចំនួន ៦៨កញ្ចប់ ទម្ងន់ ៩៣.៩ក្រាម ទាំងសម្បក
-ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០៧គ្រាប់ ទម្ងន់ ១.២ក្រាម ទាំងសម្បក
-បារីអេឡិចត្រូនិច ចំនួន ០១ដើម
-ដែកកេះ ចំនួន ១០
-ខ្សៀ ចំនួន ៣៤
-ដបជក់ ចំនួន ០៨
-ជញ្ជីង ចំនួន ០១
-ម៉ូតូ ចំនួន ០៥គ្រឿង
-ទូរសព្ទ ចំនួន ២២គ្រឿង
-ថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន៕
ផ្សាយ:ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ




