ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលរួមអមដំណើរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ

(រាជធានី​ភ្នំពេញ)​: នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលរួមអមដំណើរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២:២៩នាទីរំលងអាធ្រាត្រ ក្នុងជន្នាយុ ៨១ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ឯកឧត្តម​ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះ ការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក ជីតា និងជីទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយ ព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។

ជាមួយគ្នា​នោះ​ ឯកឧត្តម​ក៏បានអុចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅ កាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​ ផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង