អភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចូលរួមក្នុង កម្មវិធីបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញចូលរួមក្នុង កម្មវិធីបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ ឯកឧត្តម លីម សុភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបាន លះបង់កម្លាំងកាយចិត្ត ជួយបណ្តុះបណ្តាល និងបង្កលក្ខណៈ ងាយស្រួលដល់ដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានតម្លាភាព។
ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានផ្តល់ការ លើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សដែល ប្រឡងជាប់ទាំងអស់ ត្រូវបន្តខិតខំស្រាវជ្រាវ និងចាប់យក យកចំណេះដឹងបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ឬជំនាញ បច្ចេកទេស ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខ៕
ផ្សាយ:ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខណ្ឌជ្រោយចង្វារ






