កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលជេីងគោកក្រុងតាខ្មៅ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្ងៃដំបូងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដោយប្រេីយន្តការ អប់រំ ផ្សព្វផ្សយ និងកែតម្រូវ

(ខេត្តកណ្តាល): ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកសណ្តាប់ធ្នប់និងចរាចរណ៍ សហការជាមួយកម្លាំងអន្តរាគមន៍ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះដាក់គោលដៅរឹតបណ្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៦ នៅចំណុចមុខ អតីត អាគារធានាគារABA លើផ្លូវ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាលទ្ធផលឃាត់យានយន្ត(អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព) ចំនួន១២គ្រឿង ។
ថ្ងៃទី១ ជាការអប់រំណែនាំ សម្រាប់អ្នកមិនមានមួកសុវត្ថិភាពអោយទិញយកមកពាក់ ចំណែកអ្នកមានមួកតែមិនព្រមពាក់អោយគ្រួសារយកមកបំពាក់ ហើយអនុញ្ញាត្តិអោយបន្តដំណើរ និងសន្យាពេលក្រោយពាក់មួកសុវត្ថិភាពអោយខ្ជាប់ខ្ជួន ។
គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង គ្រួសារ និង អ្នកដទៃ ។
ផ្សាយ:ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷អធិការដ្ឋាននគរបាលក្រុងតាខ្មៅ









