ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីតាមដានវឌ្ឍនភាពការងាររៀបចំនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការគ្រប់គ្រងមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ(SOP)។

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីតាមដានវឌ្ឍនភាពការងាររៀបចំនិយាមនីតិវិធីប្រតិបត្តិ ស្ដីពីការគ្រប់គ្រងមន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ(SOP)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធចំនួន ៦៦រូប នៅបន្ទប់ប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ។
ផ្សាយ:ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷នាយឧត្តមសេនីយ៍ សេង ផល្លី






