ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើ ប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនក្នុងវិស័យអន្តរសាសនា» និងប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរ សាសនានៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការ លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើ ប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនក្នុងវិស័យអន្តរសាសនា» និងប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរ សាសនានៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។
ពិធីនេះប្រារព្ធឡេីងនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំង ការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំសាសនាទាំងអស់ នៅក្នុងខេត្តព្រះសីហនុ និងយុវជនស្ម័គ្រចិត្តគ្រីស្ទបរិស័ទកម្ពុជានៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សរុបចំនួន ៥៥០អង្គ/នាក់ ។
យោងតាមសេចក្តីសង្ខេបអំពីប្រវត្តិលទ្ធផលការងារ និងរបាយការណ៍សង្ខេបនៃអង្គ សិក្ខាសាលាដែលរៀបចំដោយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា និងក្រុមការងារអន្តរសាសនានៅខេត្តព្រះសីហនុ ដែលបានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអោយដឹងថាក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្តបរិស័ទកម្ពុជា បានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៥ ដោយ ឯកឧត្តមបណ្ឌិត អ៊ួង វិបុល ដែលជាអតីតអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាស្ថាបនិក ។ ក្រោមការដឹកនាំរបស់ព្រះអម្ចាស់ព្រះ យេស៊ូវគ្រីស្ទ និងការរៀបចំ ប្រកបដោយទស្សនៈវែងឆ្ងាយរបស់ស្ថាបនិក ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានពង្រីកបណ្តាញជាសមាជិករបស់ខ្លួននៅតាមព្រះវិហារ ស្នាក់ការថ្វាយបង្គំ អង្គការ សមាគម ដែលមានចរិតជាសាសនា សាលាព្រះគម្ពី ពួកជំនុំ, សរុប ៣៦៣កន្លែង និងក្រុមតូចជាង ១៥០០កន្លែងទូទាំងប្រទេស ។
ទន្ទឹមនឹងនេះសមទ្ធិផលរបស់ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកន្លងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ យើងខ្ញុំបានរៀបចំនូវវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយអប់រំស្តីអំពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន សហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់គ្រូបង្គោលនៅក្នុងវិស័យគ្រីស្ទសាសនា បានចំនួន៥លើក ៖ សរុបទាំងអស់មាន ចំនួន ៦៧០នាក់ ។
ចំណែកក្នុងកិច្ចការងារអន្តរសាសនា ដើម្បីសុខដុមនីយកម្មសាសនា និងអភិវឌ្ឍន៍ធនធារមនុស្សនៅកម្ពុជា រៀបចំចំនួន ៣លើក បូករួមទាំងអង្គពិធីនាថ្ងៃនេះសរុប ៩៣៥ អង្គ/រូប ។
ពីវេទិកាអធិបតីដ៏សែនកក់ក្តៅ និងមានអត្ថន័យជាទីបំផុតនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែង ក្នុងទឹកមុខប្រកបដោយក្តីសប្បយរីករាយក្រែលែង ដោយឯកឧត្តមបានគូសបញ្ជាក់ថាប្រទេសកម្ពុជា មិនមែនមានត្រឹមតែអ្នកកាន់តែសាសនាព្រះពុទ្ធ ប៉ុណ្ណោះទេប៉ុន្តែក៏មានអ្នកកាន់សាសនាផ្សេងៗជាច្រេីនទៀតផងដែរ ខណ:សាសនាព្រះពុទ្ធ ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ។
លេីសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសប្រគល់ វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនា ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ប្រកបដោយភាពស្និទ្ធស្នាល។
សូមបញ្ជាក់ថា វត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើ ប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនក្នុងវិស័យអន្តរសាសនា» គឺជាសខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ ដោយភាពជឿជាក់ មោះមុត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបានដាក់ ចេញជាចំណុចអាទិភាព របស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ថែមទាំងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា “ដើម្បីចូលរួមលុប បំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំ សាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀន។
ផ្សាយ:ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


















