ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញដឹកនាំគណៈប្រតិភូខេត្ត ទៅបំពេញបេសកកម្ម នៅទីក្រុងក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន

(ទីក្រុងក្វាងទុង): នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដល់ទីក្រុងក្វាងចូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព។
ក្នុងដំណេីរបំពេញបេសកកម្មដ៏សំខាន់របស់គណ:ប្រតិភូខេត្តព្រះសីហនុ គឺដើម្បីចូលរួម ‘វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន’ លើប្រធានបទ ស្តីពី ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN ) ដែលប្រារព្ធឡើង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល និងជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំ នឹងទទួលបានកំណេីនភ្ញៀវទេសចរចិន ក៏ដូចជាអ្នកវិនិយោគិន បរទេស ជាច្រេីនបន្ថែមទៀតក្នុងការមកទស្សនាកម្សាន្ត និងវិនិយោគក្នុងខេត្តដ៏ស្រស់ស្អាតជាប់មាត់សមុទ្រមួយនេះ បន្ទាប់ពី ‘វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន’។
ផ្សាយ:ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth



