នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ១ គ្រឿង​ ដឹកនាំដោយមេបញ្ជាការ Suraj Kumar Singh​ បានចូល​ចត​បំពេញ​ទស្សនកិច្ច​ក្នុងក្រុងព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: នៅវេលាម៉ោង ៩:៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦​ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ១ គ្រឿងឈ្មោះ INS KULISH មកបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ និងចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។​

+លក្ខណៈបច្ចេកទេសនាវា ៖

-នាវាឈ្មោះ INS KULISH (P63)

-នាវា ប្រភេទ CORVETTE

-បណ្ដោយ 91.16 ម៉ែត្រ

-ទទឹង 10.46 ម៉ែត្រ

-ជម្រៅទឹក 4.27 ម៉ែត្រ

-ទម្ងន់ផ្ទុក 1,449 តោន

-នាវឹកសរុបចំនួន 131 នាក់

-មេបញ្ជាការនាវាឈ្មោះ Suraj Kumar Singh.

ក្នុង​ដំណើរ​មកដល់របស់នាវាកងទ័ពជើងទឹកឥណ្ឌា​ ត្រូវបាន​ស្វាគមន៍​យ៉ាងកក់ក្តៅដោយឯកឧត្តម ឧត្តមនាវា​ត្រី​ មេបញ្ជាការ​រងមូលដ្ឋានសមុទ្ររាម រួមទាំងសហការីនៃកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១២ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង