រដ្ឋបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ភាពជាដៃគូរ ក្នុងការអភិវឌ្ឍន៍លេីគ្រប់វិស័យ

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងពិភាក្សាការងារ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមកបំពេញទស្សន:កិច្ចជាផ្លូវការក្នុងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក លោក លី យ៉ាវគ័ង (Li Yaoguang) សមាជិក អចិន្ត្រៃយ៍ និងជាលេខាធិការគណៈកម្មការកិច្ចការគោល នយោបាយ និងច្បាប់ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ខេត្តជាំងស៊ូ។
ក្នុងជំនួបពិភាក្សាការងារអស់រយះពេលជិត២ម៉ោង នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងដោយសង្ខេបអំពីទីតាំងភូមិសាស្រ្ត ក៏ដូចជាសក្តានុពលទេសចរណ៌ ពាណិជ្ជកម្ម ក្នុងនោះខេត្តព្រះសីហនុ គឺជាទីក្រុងកំពង់ផែអន្តរជាតិទឹកជ្រៅធំជាងគេក្នុងប្រទេសកម្ពុជា នៅឆ្នេរសមុទ្រកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុមាន
ចំណតផែកុងតឺន័រប្រវែង ៦៥៣ ម៉ែត្រ និងចំណតផែពហុបំណង ប្រវែង ៣៣០ ម៉ែត្រ ដែលអាចលើកដាក់កុងតឺន័របាន ២៥ កុងតឺន័រ/ម៉ោង និងមានព្រលានយន្តហោះអន្តរជាតិដែលអាចទទួល យន្តហោះធំៗ។ក្រៅពីនេះ វិស័យកសិកម្មក៏មានការរីកចម្រើន ដំណាំឧស្សាហកម្ម កៅស៊ូ និងដូងប្រេងជាដេីម។
ឯកឧត្តមអភិបាលខេត្ត មន្ថែមទៀតថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់មួយ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ច ពិសេសពហុបំណង» និង «ទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ»។
ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នេីសុំកិច្ចសហប្រតិបត្តិការណ៍គាំទ្រក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ចំពោះគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយ:ការបញ្ជូននូវអ្នកវិនិយោគទុនជនជាតិក្នុងខេត្តជាំងស៊ូមកវិនិយោគ និងកម្សាន្តក្នុងខេត្តមួយនេះ ឯកឧត្តមបានបញ្ជាក់ថាក្នុងអាណត្តិរបស់ឯកឧត្តម ចាប់តាំងពីដឹកនាំខេត្តព្រះសីហនុបានជួយដោះស្រាយ និងសម្រួលរាល់បញ្ហាប្រឈមនានារបស់អ្នកវិនិយោគចិនតាំងពីអភិបាលខេត្តមុនៗសឹងតែរួចរាល់១០០% ហេីយឯកឧត្តមនៅតែបន្តលេីកទឹកចិត្តដល់ធុរកិច្ចចិនគ្រប់រូបដែលមកវិនិយោគក្នុងខេត្តព្រះសីហនុ។លេីសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងបោសសំអាតអោយដាច់ឬសគល់នូវការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យាអនឡាញ Online Scams។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នេីគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តបាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបញ្ជូនមន្ត្រីសាលាខេត្តទៅសិក្សាវគ្គបណ្តុះបណ្តាលនានាបន្ថែម ដេីម្បីយមកអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងសង្ឃឹមថាទំនាក់ទំនងរវាងខេត្តទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមទៀតផងដែរ។
ជាការឆ្លេីយតប លោក លី យ៉ាវគ័ង (Li Yaoguang) សមាជិក អចិន្ត្រៃយ៍ និងជាលេខាធិការគណៈកម្មការកិច្ចការគោលនយោបាយ និងច្បាប់ នៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ខេត្តជាំងស៊ូ បានប្តេជ្ញាចិត្ត ក្នុងការផ្សព្វផ្សាយ អំពីសក្តានុពលនានារបស់ខេត្តព្រះសីហនុទៅកាន់ប្រជាពលរដ្ឋចិន និងណែនាំអ្នកវិនិយោគិនចិនក្នុងខេត្តជាំងស៊ូ អោយមកទស្សនាកម្សាន្ត និងវិនិយោគក្នុងខេត្តព្រះសីហនុអោយកាន់តែច្រេីន។
លោក លី យ៉ាវគ័ង (Li Yaoguang) បានកោតសរសេីរនិងវាយតំលៃខ្ពស់អំពីទីតាំងភូមិស្តាស្រ្តរបស់ខេត្តព្រះសីហនុ ក្នុងការទាក់ទាញអ្នកវិនិយោគ ដោយសារតែខេត្តព្រះសីហនុមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ក្នុងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ រួមទាំងការលេីកទឹកចិត្តពីរាជរដ្ឋាភិបាល ។
លោកបានគូសបញ្ជាក់ថា ខេត្តជាំងស៊ូមានទីក្រុងឧស្សាហកម្មធំៗដូចជា Suzhou, Nanjing, Wuxi, Changzhou និង Nantong ដែល មានរោងចក្រ បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងក្រុមហ៊ុនបរទេសជាច្រើន ជារួមសេដ្ឋកិច្ចជាំងស៊ូ ឆ្នាំ ២០២៥ មាន GDP ប្រហែល ១៤.២៤ទ្រីលានយ័ន។
ចំណុចខ្លាំងរបស់ខេត្តនេះគឺ ឧស្សាហកម្មជាពិសេស “ឧស្សាហកម្មផលិតកម្មទំនើប” ហើយបន្ទាប់មកគឺ ពាណិជ្ជកម្ម និងការនាំចេញ-នាំចូល។ វាមិនមែនជាខេត្តដែល ពឹងផ្អែកលើពាណិជ្ជកម្មតែប៉ុណ្ណោះទេ។
ផ្សាយ:ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
















