ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួប លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដើម្បីពិភាក្សាលើកិច្ចការងារបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ការងារគាំទ្រដល់ក្រសួងក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ

(រាជធានីភ្នំពេញ): ឯកឧត្តម សុខ ចាន់ភក្តី: ខ្ញុំបាទសូមគោរពរាយការណ៍ ជូនឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំ៖ទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានទទួលជួប លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងសហការីថ្នាក់ដឹកនាំសមាគមសរុប៩រូប តាមការស្នើសុំរបស់លោក ដើម្បីពិភាក្សាលើកិច្ចការងារបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ការងារគាំទ្រដល់ក្រសួងក្នុងការចូលរួមផ្សព្វផ្សាយព័ត៌មានពិតប្រឆាំងព័ត៌មានក្លែងក្លាយ និងស្នើសុំប្រសាសន៍ណែនាំពីខ្ញុំបាទលើកិច្ចការងារមួយចំនួនផ្សេងទៀត។ ឆ្លៀតឱកាសនោះដែរ ខ្ញុំបានផ្តាំផ្ញើរការសួរសុខទុក្ខ និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលកន្លងមក លើកិច្ចគាំទ្រនានា និងអោយមានសាមគ្គីភាពរួមគ្នាពង្រឹងគុណភាព និងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា និងបានប្រគល់សៀវភៅច្បាប់អង្គការសង្គមសុីវិលរបស់ក្រសួងមហាផ្ទៃ និងសៀវភៅធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានជូនដល់សមាគមផងដែរ។
កិច្ចជំនួបសំដែងការគួរសម និងពិភាក្សាការងារ បានធ្វើឡើងនៅការិយាល័យខ្ញុំបាទផ្ទាល់ នៅទីស្តីការក្រសួងព័ត៌មាន។
អាស្រ័យដូចនេះ សូមឯកឧត្តមរដ្ឋមន្ត្រីទទួលជ្រាបដ៏ខ្ពង់ខ្ពស់។
សូមគោរពអរគុណ🙏❤️
ផ្សាយ:ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:ឯកឧត្តម សុខ ចាន់ភក្តី







