ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី រួមនឹងលោក ឆេង វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ និងក្រុមការងារ បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាតជាក់ស្តែង មានជំងឺប្រចាំកាយ ចំនួន០២គ្រួសារ ស្ថិតក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ): វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី រួមនឹងលោក ឆេង វុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ និងក្រុមការងារ បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាតជាក់ស្តែង មានជំងឺប្រចាំកាយ ចំនួន០២គ្រួសារ ស្ថិតក្នុងក្រុមទី២ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
– គ្រួសារទី១: លោកយាយ យៀង ទុំ ភេទស្រី អាយុ៦៨ឆ្នាំ។
– គ្រួសារទី២: លោកតា ខាត់ យន ភេទប្រុស អាយុ៧៧ឆ្នាំ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ក៏បាននាំយកនូវអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភ ប្រគល់ជូនចំនួន០២គ្រួសារដល់ខ្នងផ្ទះ ក្នុង០១គ្រួសារ ទទួលបាន÷ អង្ករ ០១បាវតូច ស្មើនឹង២៥គីឡូក្រាម, មីជាតិ ០១កេស, ទឹកសុទ្ធ ០៤យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ត្រីខ កំប៉ុង ០១យួរ និងថវិកា ៧០០.០០០រៀល សរុបថវិកាចំនួន ១.៤០០.០០០រៀល៕
ជាមួយគ្នានេះ ឯកឧត្តម និងលោក ឆេង វុទ្ធីប្រធានក្រុមការងារចុះមូលដ្ឋានភូមិ៦ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣០០.០០០រៀល ជូនលោកប្រធាន អនុប្រធានភូមិ និងសមាជិកភូមិ៦ ដើម្បីយកទៅចាត់ចែងដោះស្រាយការងារចំពោះមុខក្នុងមូលដ្ឋានផងដែរ៕
ផ្សាយ:ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី










