នាវាកងទ័ពជើងទឹកកាណាដា​ HMCS Regina (FFH 334) បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ដើម្បីរិទ្ធចំណងមិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កាណាដា និងកងទ័ពជើងទឹកខេមរៈភូមិន្ទ។

(ខេត្ត​ព្រះសីហនុ)​: នៅវេលាម៉ោង ១០:០០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកកាណាដាចំនួន ១ គ្រឿងឈ្មោះ HMCS Regina (FFH 334) ចូលសុំចតនៅកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​រយះពេល៣ថ្ងៃ(២២-២៤.០៩.២០២៦) ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរិទ្ធចំណងមិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កាណាដា និងកងទ័ពជើងទឹកខេមរៈភូមិន្ទ។

+លក្ខណៈបច្ចេកទេសនាវា៖

-នាវាចម្បាំងប្រភេទ ហាលីហ្វាក់ (Halifax-class frigate)

-ទម្ងន់ផ្ទុក (Displacement) ៤,៧៩៥ តោន (ទម្ងន់ប្រតិបត្តិការ)

-ប្រវែង ១៣៤.២ ម៉ែត្រ

-ទទឹង ១៦.៥ ម៉ែត្រ

-ជម្រៅទឹក (Draught) ៧.១ ម៉ែត្រ

-នាវិកសរុបចំនួន ២៥៥ នាក់ (រួមទាំងក្រុមប្រតិបត្តិការអាកាសចរណ៍៤នាក់)។

-មេបញ្ជាការនាវា វរនាវីទោ Darren Sleen.

ក្នុងដំណេីរទស្សន:កិច្ចនេះ​ ត្រូវបានគេរំពឹងថាក្រុមប្រតិភូនាវាកងទ័ពជើងទឹកកាណាដា ដឹកនាំដោយឯកឧត្តម Christian Desroches ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រក៏នឹងគ្រោងចូលជួបសម្តែងការគួរសមជាមួយ​ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ​ ក្នុងល្ងាចថ្ងៃតែមួយនេះផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២២ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង