ពលរដ្ឋកំពុងដង្ហោយរកយុត្តិធម៌ដោយថាលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត ឆបោកប្រាក់ខ្លួនអស់៦០.០០០ដុល្លារ!

(ភ្នំពេញ)៖ ប្រជាពលរដ្ឋអះអាងថាលោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានរៀបចំឧបាយកលទុច្ចរិត(ឆបោក)ប្រាក់ខ្លួនអស់ចំនួន៦០.០០០ដុល្លារ!។

ក្រោមរូបភាពធ្វើកិច្ចសន្យា និងយកសន្លឹក”សែក”ដែលមិន”ដំណើរការ”ត្រូវធនាគារបិទចោលជាង១០ឆ្នាំហើយ មកដាក់តម្កល់ជាថ្នូរនឹងការខ្ចីប្រាក់.!!។

ចុងក្រោយលោក សេង សិរីបុត្រ បកមកប្ដឹងខ្លួនជាម្ចាស់ប្រាក់វិញពីបទ៖ ប្រើប្រាស់សែកក្លែងក្លាយ ដែលបានរក្សាទុកសម្រាប់ធានាបំណុល.!។

*ករណីនេះលោក សេង សិរីបុត្រ ថ្លែងថា សំណុំរឿងកំពុងប្ដឹងនៅតុលាការកុំផ្សាយអីចាំជួបគ្នា.!។

*សូមជម្រាបថា ពលរដ្ឋជា(ម្ចាស់ប្រាក់)ឈ្មោះ ម៉ៅ ប៊ុនលី ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

*រីឯមន្ត្រីដែលរងការចោទប្រកាន់គឺលោក សេង សិរីបុត្រ អាយុ៥៣ឆ្នាំ ជាអភិបាលរងខេត្តកំពត នៅផ្ទះលេខ៦១ ផ្លូវ៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

*ជុំវិញរឿងនេះលោក ម៉ៅ ប៊ុនលី បានប្រាប់”ដើមរាំង”ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក សេង សិរីបុត្រ បានខ្ចីប្រាក់ខ្លួនចំនួន៦០.០០០ដុល្លារ តាមរយៈឈ្មោះ លឹម ហ៊ត ដោយបានធ្វើកិច្ចសន្យាសងវិញគ្រប់ចំនួនត្រឹមរយៈពេល១ឆ្នាំ!។

ពេលនោះដោយយល់ឃើញថា លុយខ្ចីនេះច្រើនពេក និងដើម្បីឱ្យខ្លួនជាម្ចាស់ប្រាក់មានទំនុកចិត្ត លោក សេង សិរីបុត្រ ក៏បានយកដី១កន្លែង(ប្លង់ទន់)នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក មកដាក់តម្កល់.និងចេញសែក១សន្លឹកទៀត ប្រគល់មកឱ្យខ្លួនជាម្ចាស់ប្រាក់ ដើម្បីធានាបំណុល!។

*ដោយការជឿទុកចិត្តលោក ម៉ៅ ប៊ុនលី​ និងភរិយា ក៏បាញ់លុយឱ្យលោក សេង សិរីបុត្រ ចំនួន៦០.០០០ដុល្លារតាមការព្រមព្រៀងដែលបាននិយាយគ្នា..!!។

*លោក ម៉ៅ ប៊ុនលី បន្តថា ក្រោយបានប្រាក់ដល់ដៃហើយឃើញថាលោក សេង សិរីបុត្រ បានប្រគល់(ការប្រាក់)មកឱ្យខ្លួនតែ២ទៅ៣ខែដំបូងប៉ុណ្ណោះ រួចក៏បាត់ឈឹងតែម្ដង!។

ទើបខ្លួនតាមសួរនាំ! ស្រាប់តែលោក សេង សិរីបុត្រ ប្រែក្រឡាស់ថា គាត់មិនដឹងរឿងទេ.ពុំបានខ្ចីប្រាក់ខ្ញុំទេ.ហើយក៏មិនបានចេញ(សែក)ដើម្បីធានាបំណុលអ្វីដែរ។

*ជាវិធីទាល់ច្រកលោក ម៉ៅ ប៊ុនលី ក៏បានប្តឹងលោក សេង សិរីបុត្រ ចូលតុលាការខេត្តកំពត ពីបទ(ឆបោក) មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន(ចេញសែកស្អុយគ្មានសាច់ប្រាក់) ចំនួន៦ម៉ឺនដុល្លារ។

ប៉ុន្តែជាអកុសល បណ្តឹងរបស់លោក ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៨២ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការទៅវិញ!។

ធ្វើអោយខ្លួន កាន់តែឈឺចាប់ថែមមួយកម្រិតទៀត ទន្ទឹមនិងនោះលោក ម៉ៅ ប៊ុនលី ក៏បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ផងដែរ។

*ប្រភពដដែលបញ្ជាក់ទៀតថា លោក សេង សិរីបុត្រ មិនត្រឹមតែមានគំនិត(ឆបោក)ប្រាក់ខ្លួនប៉ុណ្ណោះទេ!។

ដោយថែមទាំង មានចេតនាអាក្រក់ប្រើប្រាស់អំណាចនិងឧបាយកល ក្នុងការក្លែងឯកសារ(ស៊ីញេ.ធ្វើជាខុស)លើសន្លឹក(សែកដែលមិនដំណើរការ)រួចយកមកដាក់តម្កល់ដើម្បីធានាបំណុល.!។

ក្នុងបំណងទម្លាក់កំហុសមកលើខ្លួនជាម្ចាស់ប្រាក់ ដោយអសុទ្ធចិត្តទៀតផង!។

*ចុងក្រោយស្រាប់តែលោក សេង សិរីបុត្រ មិនទទួលស្គាល់(សែក)របស់ខ្លួន ដែលត្រូវបានធនាគារបិទចោលជាង១០ឆ្នាំហើយ និងបកមកប្ដឹងចោទប្រកាន់ម្ចាស់ប្រាក់វិញ ពីបទ៖ ប្រើប្រាស់ឯកសារក្លែង.ស៊ីញេក្លែង.លើសន្លឹក(សែក)របស់គាត់ ក្នុងបំណងចាប់ខ្លួនម្ចាស់ប្រាក់ដែលជាជនរងគ្រោះ ដាក់គុកយ៉ាងអយុត្តិធម៌បំផុត.!!។

*ក្នុងនោះ លោក ម៉ៅ ប៊ុនលី បានចោទជាសំណួរថា បើខ្លួនចាញ់បោកលោក សេង សិរីបុត្រ អស់៦០.០០០ដុល្លារហើយ តើរូបគាត់.ត្រូវជាប់គុកដោយសារឧបាយកលនិងអំណាចរបស់លោក សេង សិរីបុត្រ ទៀតឬយ៉ាងណា..??។

*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី១៥.០៩.២០២៦”ដើមរាំង”បានសុំការបំភ្លឺពីលោក សេង សិរីបុត្រ ដោយលោកថ្លែងថា រឿងកំពុងនៅតុលាការ.កុំផ្សាយអីចាំជួបគ្នា.ចាំចាត់ចែងជូន..!!។

លោក សេង សិរីបុត្រ បន្តថា រឿងវាស្ងប់ហើយទៅផ្សាយធ្វើអីទៀត.!។

-ចំពោះសំណួរថា តើបងបានទទួលប្រាក់ពីឈ្មោះ ម៉ៅ ប៊ុនលី ឬទេ.?។

-ត្រង់ចំណុចនេះលោក សេង សិរីបុត្រ បានឆ្លើយថា ចាំមើលចំណាត់ការរបស់តុលាការសិន!។

នៅពេល”ដើមរាំង”បន្តជជីកសួរស្រាប់តែលោក សេង សិរីបុត្រ អះអាងថា ចាំជួបគ្នាផ្ទាល់ចាំចាត់ចែងនិងបំភ្លឺជូន.!!។

*យោងសំណុំរឿងព្រហ្មទណ្ឌលេខ១៨២ ចុះថ្ងៃទី០២ មីនា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកំពត បានឱ្យដឹងថា សាក្សីចំនួន២នាក់៖

ទី១៖ ឈ្មោះ លឹម ហ៊ត ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច!។

២៖ ឈ្មោះ ហាស់ ឈួនកាស្នា ភេទប្រុសអាយុ៤៤ឆ្នាំ នៅផ្ទះលេខ១.៩៨៨ ផ្លូវលំ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គឺសុទ្ធតែបានអះអាងថា ឈ្មោះ សេង សិរីបុត្រ ពិតជាបានខ្ចីលុយពីឈ្មោះ ម៉ៅ ប៊ុនលី ចំនួន៦០.០០០ដុល្លារប្រាកដមែន និងបានតម្កល់(សែក)ទៀតផង។

មិនតែប៉ុណ្ណោះសាក្សីឈ្មោះ ស៊ុំ រិទ្ធី ភេទប្រុសអាយុ៤៤ឆ្នាំ នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ក៏បានអះអាងដែរថាលោក សេង សិរីបុត្រ ពិតជាបានប្រើខ្លួនឱ្យយក(សែក) មកប្រគល់ឱ្យលោក ម៉ៅ ប៊ុនលី ប្រាកដមែន!។

*យ៉ាងណាក៏ដោយលោក ម៉ៅ ប៊ុនលី និងក្រុមគ្រួសារ សុំស្នើយ៉ាងទទូចដល់តុលាការខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ឱ្យខ្លួនដោយក្ដីអនុគ្រោះ និងសុំឱ្យចាត់វិធានការលើលោក សេង សិរីបុត្រ កុំមានការយោគយល់ឱ្យសោះ!! ដោយផ្អែកថា លោក សេង សិរីបុត្រ រៀបចំឧបាយកល(ឆបោក)ប្រាក់ខ្លួនហើយ ថែមទាំងយកឯកសារក្លែងបន្លំ ដែលគាត់ដាក់តម្កល់ មកប្ដឹងចង់ចាប់ម្ចាស់លុយដាក់គុកទៀតផង៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

ប្រភព​:ដេីមរាំង

 

ព័ត៌មានដែលជាប់ទាក់ទង