លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានលើកឡើងថា៖ «ការផ្សព្វផ្សាយបញ្ហាឯកជនភាពគ្រួសារដែលមានលក្ខណៈហួសហេតុ គឺជាការប្រព្រឹត្តខុសឆ្គងនឹងក្រមសីលធម៌វិជ្ជាជីវៈ»។ ​រួមគ្នាថែរក្សាសេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គម! 🇰🇭 ​សូមបងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម មេត្តាស្វែងយល់ពីសារក្រើនរំលឹករបស់សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ដូចខាងក្រោម៖

(រាជធានី​ភ្នំពេញ)​: លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព នាព្រឹកថ្ងៃទី​២៥ ខែកញ្ញា​ ឆ្នាំ២០២៦​ នេះ បានលើកឡើងថា៖ «ការផ្សព្វផ្សាយបញ្ហាឯកជនភាពគ្រួសារដែលមានលក្ខណៈហួសហេតុ គឺជាការប្រព្រឹត្តខុសឆ្គងនឹងក្រមសីលធម៌វិជ្ជាជីវៈ»។

ការលេីកឡេីងនេះ ស្របពេលអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន​ និងបងប្អូនអ្នកសារព័ត៌មានមួយចំនួនតូច បាននាំគ្នាបង្ហោះសារទាក់ទិនទៅនឹងបញ្ហាគ្រួសារមួយដែលប្រពន្ធតាមទាន់ប្តីនាំស្រីទៅផ្ទះសំណាក់មួយកន្លែងដូចមានរូបភាពដែលបានភ្ជាប់ខាងក្រោម។ ដែលការផ្សព្វផ្សាយទាំងនោះ មានលក្ខណៈ​មិនសមរម្យប៉ះពាល់កិត្តិយស​ សេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់បុគ្គល។

លោកបានបញ្ជាក់ថា ក្នុងនាម​ជាអ្នក​សារព័ត៌មាន​យេីងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌​ វិជ្ជាជីវៈ​ជានិច្ច​ ការចែកចាយឫផ្សព្វផ្សាយរូបភាពវីដេអូ​ ជម្លោះប្តីប្រពន្ធ​ឫបញ្ហាឯកជនភាពហួសហេតុ​ គឺជាការប្រព្រឹត្តខុសឆ្គងនឹងក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មាន​ និងផ្ទុយពីការណែនាំរបស់ក្រសួងព័ត៌មាន ក្រសួង​កិច្ចការនារី​ និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដែលបានហាមឃាត់ការផ្សព្វផ្សាយមាតិកាដែលប៉ះពាល់​ វប្បធម៌​ប្រពៃណី​ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

អាស្រ័យ​ហេតុនេះ​ លោកប្រធានសមាគម​ បានក្រេីនរំលឹកដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់​ សូមមេត្តាបញ្ឍប់រាល់ការផ្សព្វផ្សាយចែកចាយ​ ឫក៏ផលឹតនូវមាតិកាពាក់ព័ន្ធ​នឹងរូបភាពបែបនេះ​ ដេីម្បីរួមចំណែកលេីកកម្ពស់សីលធម៌សង្គម​ ថែរក្សាតម្លៃវប្បធម៌ជាតិ​ និងជៀសវាងការប្រឈមវិធានការផ្លូវច្បាប់!

សូមអរគុណ.

 

ផ្សាយ​:ថ្ងៃទី​២៥ ខែកញ្ញា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង