ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគ្រប់គ្រង សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានក្រុមទី១២ អញ្ជើញចូលរួមអម ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត ក្នុងកម្មវិធីកាន់បិណ្ឌវេនទី១ វត្តបទុមវតីរាជរារាម ក្រោមការផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត នៅវត្តបទុមវតីរាជវរារាម

(រាជធានី​ភ្នំពេញ)​: នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគ្រប់គ្រង សិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានក្រុមទី១២ អញ្ជើញចូលរួមអម ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគម អ.ម.ត ក្នុងកម្មវិធីកាន់បិណ្ឌវេនទី១ វត្តបទុមវតីរាជរារាម ក្រោមការផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត នៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជា បុណ្យប្រពៃណីព្រះពុទ្ធ សាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ ដែលតែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះចាប់ផ្តើមពី ថ្ងៃ ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ។

គោលបំណងសំខាន់នៃបុណ្យនេះ គឺដើម្បី ឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធអ្នកមានគុណ ទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែល បានលាចាកលោកនេះទៅកាន់លោកខាងមុខ។ លើសពីនេះ វា ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត ដែលរស់នៅទីផ្សេងៗគ្នា ដើម្បីស្វែងយល់ពីសុខទុក្ខ និងបង្កើន សាមគ្គីភាព។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង